Schmeichel ថា​កូន​ក្រុម United រូប​នេះ នឹង​ជា​ចំណែក​សំខាន់​ជួយ Ronaldo រក​បាន​គ្រាប់​បាល់​ច្រើន

អតីត​អ្នកចាំទី​កាន់​ឆ្នាំ Peter Schmeichel បាន​និយាយ​អំពី​ការ​មក​ដល់​របស់ Cristiano Ronaldo ហើយ​បាន​ទទូច​ឲ្យ​លោក Ole Gunnar Solskjaer ត្រូវ​រៀបចំ​ក្រុម​ដ៏​មាន​សក្ដានុពល​មួយ ដើម្បី​ទុក​ចន្លោះ​ឲ្យ Ronaldo អាច​បញ្ចប់​ទី។

0_GettyImages 1203375937

តារា​ឆ្នើម​វ័យ ៣៦ ឆ្នាំ បាន​មាន​ឈ្មោះ​ទៅ​ក្នុង​តំបន់​ប្រយុទ្ធ​របស់ United ដែល​បច្ចុប្បន្ន​ក្លឹប​មាន​កីឡាករ​ជា​ច្រើន​ស្រាប់​ហើយ​ដូច​ជា Cavani, Sancho, Rashford, Greenwood, Martial, James និង Lingard។ តែ​យ៉ាង​ណា Schmeichel ជឿ​ថា Ronaldo នឹង​ទទួល​បាន​ការ​ជ្រោមជ្រែង​ពី​សាច់​បាល់​ខាង​ក្រោម​របស់ Bruno Fernandes ជា​ចំណែក​សំខាន់​បំផុត។

ប្រាប់ BBC Sport លោក Schmeichel និយាយ៖ "Ronaldo គេ​នៅ​តែ​លឿន ហើយ​សម្រាប់​ខ្ញុំ​គេ​ល្អ​ណាស់​ហើយ​នៅ​វ័យ ៣៦ ឆ្នាំ​ប៉ុណ្ណោះ ដូច្នេះ​យើង​ត្រូវ​តែ​កសាង​នៅ​ប្រព័ន្ធ​ដ៏​ល្អ​មួយ​នៅ​ជុំវិញ​ខ្លួន​គេ ហើយ​ខ្ញុំ​គិត​ថា​អ្នក​គាំទ្រ Man Utd ពេល​នេះ​ប្រហែល​ជា​កំពុង​ពេញ​ចិត្ត​បន្ថែម​ទៀត ជា​ពិសេស​ពេល​យើង​មាន​ Bruno Fernandes ស្រាប់​ផង​នោះ"។

Soccer   Premier League   West Bromwich Albion Vs. Manchester United

Bruno Fernandes

លោក​សង្កត់​ធ្ងន់៖ "គេ​ជា​កំណប់​ទ្រព្យ​មួយ​របស់ United ពោល​ Bruno ជា​កីឡាករ​លំដាប់​ពិភពលោក ដែល​នេះ​ជា​អ្វី​យើង​សង្ឃឹម​ចង់​បាន​ជា​យូរ​មក​ហើយ ដោយ​ខ្ញុំ​គិត​ថា​ទាំង​នេះ​ហើយ ជា​ការ​ផ្ទេរ​ដ៏​ល្អ​បំផុត​បន្ទាប់​ពី Sir Alex ចាកចេញ​ទៅ"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក