មុនបិទទីផ្សារដោះដូរនៅរយៈពេល ៤៨ ម៉ោងចុងក្រោយ ក្លឹបយក្សអេស្ប៉ាញ Real Madrid បានប្រកាសអំពីដំណឹងចាកចេញនៃកីឡាករលេងតំណែងខ្សែការពារ ទៅកាន់ក្លឹប Fiorentina នៅលីគ Serie A ក្នុងលក្ខខណ្ឌខ្ចីជើង។
នោះគឺ Alvaro Odriozola ដែលក្លឹបដឹកនាំដោយអ្នកចាត់ការថ្មីលោក Carlo Ancelotti បានសម្រេចដាក់ឲ្យខ្ចីជើងពេញមួយរដូវកាល ២០២១/២២ ទៅកាន់ក្លឹប Fioretina។ នេះជាការខ្ចីជើងលើកទី ២ ហើយសម្រាប់កីឡាករអេស្ប៉ាញដែលកន្លងមកធ្លាប់ចាយពេលមួយរដូវកាលនៅ Bayern Munich ផងដែរ។
បញ្ជាក់ថាកីឡាករវ័យ ២៥ ឆ្នាំ គេលេងតំណែងការពារស្លាបស្តាំ ដែលជាន់ Role ជាមួយនឹងមិត្តរួមក្រុមមួយចំនួនក្នុងក្លឹប។ នៅរដូវកាល ២០២១/២២ គេជាកីឡាករ Real ទី ២ ដែលបានចាកចេញក្នុងលក្ខខណ្ឌខ្ចីជើង បន្ទាប់ពី Takefusa Kubo ផ្ទេរទៅ Real Mallorca។ គេក៏ជាកីឡាករទី ៦ ដែល Real បានដកចេញពីក្លឹប ដោយជារួមមានដូចជា Varane, Odegaard, Diaz, Ramos, Kubo និង Odriozola៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក