ក្លឹបបិសាចក្រហម Man Utd បានយកឈ្នះ ១-០ ទៅលើ Wolves នៅការប្រកួតជុំទី ៣ នៃក្របខ័ណ្ឌ Premier League កាលពីយប់មិញ ដែលប្រកួតបន្ទាប់ប៉ះ Newcastle នោះនឹងក្លាយជាការបង្ហាញវត្តមានរបស់តារាឆ្នើម Cristiano Ronaldo។
យ៉ាងណាតាមការយល់ឃើញ ពីអតីតជើងចាស់លោក Roy Keane ដែលជា Legend មួយរូបនៅបិសាចក្រហមដែរនោះ បាននិយាយបែបលេងសើចដូច្នោះថា ការបើកឆាក ៤៥ នាទីយប់មិញរបស់ United គឺលេងមិនល្អនោះទេ ហើយបើ Ronaldo បានឃើញ ប្រហែលគេចង់សម្រេចចិត្តម្តងទៀតហើយពាក់ព័ន្ធនឹងការផ្ទេរមកក្លឹបសារនេះ។
Keane និយាយ៖ "កីឡាកររបស់ក្រុមមិនបានបំពេញកិច្ចការងាររបស់ពួកគេនោះទេ ដោយបណ្តាលឲ្យរបូតបាល់ងាយៗ ហើយដូចគ្មានកម្លាំងលេង លេងមិនរត់ ប្រៀបដូចជាលេងមួយក្រុមតែ ៥ នាក់ទៅហើយ ដោយអ្វីដែលខ្ញុំបារម្ភ ខ្ញុំសង្ឃឹមថា Ronaldo មិនបានទស្សនាការប្រកួតយប់នេះ ព្រោះគេអាចនឹងពិចារណាអំពីការកុងត្រានោះសារជាថ្មី"។
បន្តទៅដល់ជ័យជម្នះ យកបាន ៣ ពិន្ទុ Keane បានសរសើរដល់ De Gea ដែលអាចសង្រ្គោះបាល់យ៉ាងល្អ ទើបជួយទប់យក ៣ ពិន្ទុពេញឲ្យ Man Utd។ បច្ចុប្បន្ន United ឈរលេខ ៣ នៅតារាង Premier League មាន ៧ ពិន្ទុខណៈ Tottenham Hotspur ឈរកំពូលតារាងមាន ៩ ពិន្ទុពេញ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក