ពេល​នេះ PSG អាចឃាត់មិន​រាងកាយបាន ​តែ​មិន​អាច​ឃាត់​ចិត្ត Mbappe មិនឱ្យ​ទៅ​ចូល​រួម​ជាមួយ Real Madrid បាន​ទេ

Kylian Mbappe មានអារម្មណ៍ថាពេលនេះគាត់ត្រូវបានគេរក្សាទុកនៅ PSG ដែលហាក់ប្រឆាំងនឹងឆន្ទៈផ្ទាល់ខ្លួនរបស់គាត់ដែល​ចង់​ទៅ​លេង​នៅ Real Madrid យោងតាមទូរទស្សន៍ Sky Sports ។

1335345378

Real Madrid បានផ្តល់ប្រាក់ចំនួន ១៧០ លានអឺរ៉ូបូក ១០ លានអឺរ៉ូ​ដេល​ជាប្រាក់​បន្ថែមសម្រាប់តារាឆ្នើមរបស់បារាំង ប៉ុន្តែមិនមានការឆ្លើយតបជាផ្លូវការពីក្លិបមានមូលដ្ឋានក្នុងទីក្រុងប៉ារីសឡើយ។ Mbappe ជឿជាក់ថា PSG បានសន្យាលក់គាត់ក្នុងតម្លៃ ១៨០ លានអឺរ៉ូ។

1617891383_187633_1617892552_noticia_normal

ប្រសិនបើក្រុម PSG បដិសេធសំណើរនេះ ឬបន្តមិនអើពើជាមួយ​សំណើដែលដាក់​មក​នេះ Real Madrid នឹងចុះហត្ថលេខាលើកីឡាកររូបនេះក្នុងកិច្ចព្រមព្រៀងមុនកិច្ចសន្យា (Pre-Contract) នៅខែមករា។ កីឡាករវ័យ ២២ ឆ្នាំរូបនេះនឹងចូលរួមជាមួយក្លិប​មាន​កីឡដ្ឋាន​ Santaigo Bernabue នៅរដូវក្តៅក្រោយ។

Kylian Mbappe Psg 2021 22_4nx7h2w54lwm1rqffz1bmpxlc

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: