នៅការប្រកួតកាលពីថ្ងៃយប់ថ្ងៃសុក្រ រវាងក្លឹប Adana Demirspor និង Konyaspor បានបញ្ចប់ទៅក្រោមលទ្ធផល ១-១ ហើយអ្វីដែលគេចាប់អារម្មណ៍បំផុតនោះ គឺភាពខឹងសម្បារបស់កីឡាករ Mario Balotelli។
Balotelli ត្រូវបានគ្រូប្តូរចេញនៅនាទី ៥៧ ហើយគេហាក់មិនពេញចិត្តទាល់តែសោះ ដោយចង់បន្តឈរជើងលេងយូរជាងនេះទៀត តែការសម្រេចចិត្តរបស់អ្នកចាត់ការលោក Samet Aybaba គឺមិនអាចប្រកែកបានឡើយ។ ក្រោយគេមកដល់កៅអីបម្រុង អតីតខ្សែប្រយុទ្ធរបស់ City ដែលមិនទាន់រកបានគ្រាប់បាល់នៅប្រកួតរដូវកាលថ្មី គេមួម៉ៅជាខ្លាំង ដល់ថ្នាក់ថែមទាំងគក់ទៅលើមិត្តរួមក្រុមដែលអង្គុយក្បែរគេនោះមួយដៃយ៉ាងធ្ងន់ទៀតផង។
ទស្សនាវីដេអូខាងក្រោម៖
https://twitter.com/i/status/1431675235737157634
គួររំឭកថា Balotelli ទើបតែមានវ័យ ៣១ ឆ្នាំទេ ប៉ុន្តែគេបានស្ងាត់ឈ្មោះក្រោយពីចប់កុងត្រានៅ Brescia ហើយផ្ទេរមកលេងឲ្យក្លឹប Monza បានកន្លះឆ្នាំ មុនបន្តមកក្លឹបនៅប្រទេសទួរគីទល់ពេលបច្ចុប្បន្ន។ ក្នុងអាជីពរបស់កីឡាករលេងកាចរូបនេះ គេធ្លាប់បង្ហាញខ្លួនសរុប ៤១៧ លើក រកបាន ១៧០ គ្រាប់និង Assist ៣៧ លើក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក