៣ ប្រកួតបើកឆាករបស់ Arsenal នៅរដូវកាលថ្មី ២០២១/២២ សឹងតែនិយាយលេងចេញ ព្រោះពួកគេធ្លាក់ជើងខ្លាំង ដោយមិនទាន់រកបានសូម្បីតែមួយគ្រាប់ ហើយរបូតដល់ទៅ ៩ គ្រាប់នៅក្របខ័ណ្ឌ Premier League។
ប្រកួតដំបូងចាញ់ Brentford ២-០ ដល់ទៅលេងក្នុងដីខ្លួនឯងចាញ់ Chelsea ២-០ ហើយល្ងាចមិញនេះប៉ះ Man City ចាញ់ដល់ទៅ ៥ គ្រាប់ថែមទៀត។ សំខាន់គ្មានឱកាសបង្កើតគ្រាប់បាល់ហើយ សាច់បាល់លេងលើទីលាន ក៏កាន់តែពិបាកនឹងមើល។
ក្រោយទស្សនាការលេងរបស់ Arsenal យប់មិញរួច ទៅមើលអតីតវីរបុរសលោក Ian Wright ដែលជាអតីតវីរបុរសនៅកាំភ្លើងធំ និងបច្ចុប្បន្នជាអ្នកវិភាគលើប៉ុស្តិ៍ទូរទស្សន៍មួយ សឹងតែសម្រក់ទឹកភ្នែកកាលពីយប់មិញ ដោយឃើញមានតែធ្លាក់ទឹកមុខ ក្រោយមានគេមកលួងលោម ហើយលោកពុំបាននិយាយស្តីអ្វីទាំងអស់។ វីដេអូនេះបានធ្វើឲ្យអ្នកគាំទ្រអាណិតទៅលើលោកជាពន់ពេក ព្រោះលោកជាបុគ្គលមួយរូបដែលស្រលាញ់ក្លឹប និងតែងតែនិយាយល្អអំពីក្លឹបតាំងពីដើមមក តែចុងក្រោយក្លឹបបែរជាធ្លាក់ដល់បាតតារាងងើបមុខលែងរួច។
ទស្សនាវីដេអូខាងក្រោម៖
https://twitter.com/i/status/1431604852598185986
គួររំឭកថា Ian Wright ធ្លាប់បានចាយពេលនៅ Arsenal រយៈពេល ៧ ឆ្នាំដែរ ហើយបង្ហាញខ្លួនសរុប ២៥៥ ប្រកួត រកបាន ១៥៣ គ្រាប់និង Assist ១១ លើក។ ជំនាន់មុនឆ្នាំ ២០០០ ឬចូល ២០០០ ស្តើងកាលនោះ គឺ Arsenal ជាក្លឹបលេចធ្លោបំផុតមួយហើយនៅអឺរ៉ុប តែចូលមកដល់ឆ្នាំជិត ១០ ឆ្នាំចុងក្រោយគឺពួកគេធ្លាប់កូដខ្លាំង ជាពិសេសក្រោយពេលចាកចេញរបស់លោក Arsene Wenger៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក