កាលពីរដូវក្តៅឆ្នាំ ២០០៣ ពេលនោះ Cristiano Ronaldo មានអាយុ ១៨ ឆ្នាំ ហើយក៏ទើបតែផ្ទេរមកចូលរួមនៅ Man Utd ថ្មីថ្មោងផងដែរ។ ប្រែខ្លួនពីអតីតកីឡាករនៅក្លឹប Sporting CP ក្នុងលីគព័រទុយហ្គាល់ មកក្លាយជាខ្សែប្រយុទ្ធជើងថ្មីនៅក្លឹបក្នុងប្រទេសអង់គ្លេស Ronaldo បានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ជាខ្លាំង។
ក៏មានពេលមួយដែល Ronaldo បានមកបង្ហាញពីរបៀបនៃការបណ្តើរបាល់ និងញាក់បាល់ទៅកាន់សិស្សប្អូន ដែលជាឈុតថ្នាលរបស់ United ហើយក្នុងនោះគឺគេឃើញមាន Jesse Lingard មួយរូបផងដែរ។ ខ្សែបម្រើរបស់ United បច្ចុប្បន្ន នៅក្នុងវីដេអូខាងក្រោមគេទើបតែមានអាយុ ១០ ឆ្នាំប៉ុណ្ណោះ (ជាក្មេងប្រុសសម្បុររាងខ្មៅ ក្បាលត្រងោល) កំពុងឈរមើលសិស្សច្បងបង្រៀនពីបច្ចេកទេសមួយចំនួន។
ទស្សនាវីដេអូខាងក្រោម៖
https://twitter.com/i/status/1431336993749970953
ក្រោយពីអ្នកគាំទ្របានចែកចាយវីដេអូនេះឡើងមកវិញ ក៏មានមតិខ្លះនិយាយថា ពួកគេពិតជាចង់ឃើញ Lingard និង Ronaldo បង្ហាញខ្លួនរួមជើងលើទីលាន ណាមួយ Lingard ពេលនេះក៏លេងបានល្អដែរ គេសក្តិសមនឹងទទួលបានឱកាសក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ខ្លះហើយ។
រំឭកដែរថា Lingard ជាអតីតយុវជនថ្នាលរបស់ United តាំងពីបើកអាជីពដឹងក្តីមក ហើយគេបន្តឈរជើងនៅក្លឹបមកទល់បច្ចុប្បន្ន ដ្បិតបើធ្លាប់ខ្ចីជើងឲ្យក្លឹបក្នុងលីគមួយចំនួនហើយក៏ដោយ។ ស្ថិតិជារួមរបស់កីឡាករអង់គ្លេស គេបង្ហាញខ្លួនឲ្យឈុតធំ ២១១ លើក រកបាន ៣៣ គ្រាប់និង Assist ២០ លើក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក