ក្លឹបកាំភ្លើងធំ Arsenal ដែលកំពុងតែធ្លាក់ជើងខ្លាំងនៅ Premier League រដូវកាលថ្មីនេះ ត្រូវបានគេរាយការណ៍ថាទំនងជាអាចសម្រេចការផ្ទេរដ៏ធំមួយ ជាមួយភាគីក្លឹប Juventus មុនបិទទីផ្សារដោះដូររដូវក្តៅ។
នោះគឺការវ៉ៃចេញខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ដែលលឺថាក្លឹបសេះបង្កង់ចង់យកគេទៅជំនួសវត្តមានតារាឆ្នើម Cristiano Ronaldo ទើបសម្រេចការផ្ទេរទៅ Man Utd ថ្មីថ្មោង។ តាមការចុះផ្សាយរបស់ Football.london បានឲ្យដឹងថា ក្លឹបដឹកនាំដោយអ្នកចាត់ការ Mikel Arteta គឺដាក់តម្លៃមកហើយ ដោយព្រមលក់ Aubameyang ថ្លៃ ២០ លានផោន ស្របពេលសុពលភាពកុងត្រារបស់គេនៅសល់ ២ ឆ្នាំទៀត។
កីឡាករសញ្ជាតិហ្គាបុង មានភាគរយច្រើនអាចជាចាកចេញ ព្រោះអីក្រោមការដឹកនាំរបស់លោក Mikel Arteta គេហាក់មិនអាចសម្រេចផ្លែផ្កាជោគជ័យទាល់តែសោះ ណាមួយពេលនេះក្លឹបកំពុងធ្លាក់ជើងផង ដូច្នេះការស្រវាយកឱកាសថ្មី ពិតជាអាចជួយឲ្យគេត្រលប់ទៅការលេងដ៏ល្អមួយវិញ។
គួរបញ្ជាក់ថា Aubameyang ជាមួយ Arsenal គេរកបានគ្រាប់បាល់ជារឿយៗដែរ ដោយ ១៥១ ប្រកួត ស៊ុតបាន ៨៨ គ្រាប់ស្ថិតិល្អជាងទាំងកាលនៅ Dortmund ទៅទៀត តែសំខាន់ការឈ្នះពានរង្វាន់ ឬឱកាសទៅលេងនៅ UCL គឺគេមិនទទួលបានឡើយ។ និយាយឲ្យងាយយល់ទៅ គឺចូលករណីរបស់ Harry Kane ដែលកីឡាករល្អ តែក្លឹបមិនសូវល្អ ដូច្នេះបើបន្តនៅគឺខូចគុណភាពចោលទទេ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក