Cristiano Ronaldo បានត្រលប់មកកាន់ទឹកដី Old Trafford ក៏ដូចជាវត្តមាននៅក្របខ័ណ្ឌ Premier League សារជាថ្មី បន្ទាប់ពីចែកផ្លូវអស់រយៈពេល ១២ ឆ្នាំកាលពីរដូវក្តៅឆ្នាំ ២០០៩។ នៅការមកដល់សារនេះ គ្រប់គ្នាជឿថា CR7 នឹងជាចំណែកជួយឲ្យក្រុមលោក Ole Gunnar Solskjaer មានសង្ឃឹមកាន់តែច្រើននៅការប្រជែងពាន PL ក៏ដូចជា UCL។
យ៉ាងណាបើតាមការយល់ឃើញរបស់អតីតកីឡាករនៅហង្សគឺលោក Graeme Souness បាននិយាយថា ខ្សែប្រយុទ្ធព័រទុយហ្គាល់នឹងពិតជាពិបាកឆ្លងផុតខ្សែការពារកំពូលដូចជា Virgil van Dijk នៅពេលប្រកួត Man Utd-Liverpool កើតឡើង។
ប្រាប់ talkSPORT៖ "គ្រប់ក្រុមដែលជោគជ័យទាំងអស់ តែងតែមានកីឡាករដែលព្យាយាមឆក់យកបាល់ត្រលប់មកវិញ ហើយខ្ញុំមើលឃើញ Ronaldo ពិតជាអាចរកគ្រាប់បាល់ឲ្យ Juventus តែនៅប្រកួតធំៗ គឺកម្រិតលេងរបស់ក្រុមគ្មានការផ្លាស់ប្តូរអ្វីនោះទេ ក្រោយមានវត្តមានរបស់គេ"។
លោកបន្ត៖ "ការមកដល់របស់ CR7 សារនេះ និយាយពីរឿងរកគ្រាប់បាល់គឺជារឿងធម្មតាហើយ គេមានខួរក្បាលដែលអាចគិត គេមានបទពិសោធន៍ក្នុងអាជីព តែស្រមៃទៅមើលពេលប៉ះកម្រិតខ្សែការពារកណ្តាលដ៏ល្អបំផុតមួយដូចជា Virgil van Dijk វាប្រហែលជាពិបាកសម្រាប់ Ronaldo"។
គួរបញ្ជាក់ដែរថា ចង់ដឹងថាពិបាកមែនឬអត់ គ្រប់គ្នានឹងអាចដឹងបាននៅប្រកួតរវាង Man Utd-Liverpool ក្នុងក្របខ័ណ្ឌ Premier League ដែលរដូវកាល ២០២១/២២ ក្រុមទាំងពីរនឹងត្រូវប៉ះគ្នានៅថ្ងៃទី ២៤ តុលា និងថ្ងៃទី ១៩ មិនា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក