ទោះ Cavani ព្រម​ឲ្យ​អាវ​លេខ ៧ ក៏ Ronaldo យក​មិន​បាន​ដែរ ព្រោះ​ដោយ​សារ​ច្បាប់​មួយ​នេះ

Cristiano Ronaldo ថា​មិន​ត្រូវ​អាច​នឹង​ប្រើប្រាស់​លេខ​អាវ​ដល់​ទៅ ២ ផ្សេង​គ្នា​ឲ្យ​ក្លឹប Man Utd រដូវ​កាល​នេះ ប្រសិន​ណា​ជា​ច្បាប់​នៅ​ក្របខ័ណ្ឌ Premier League ពុំ​អនុញ្ញាត​ឲ្យ​លោក​ទទួល​យក​អាវ​លេខ ៧​ ពី Edinson Cavani។

Jk

តាម​ដំណឹង​គឺ​កីឡាករ​អ៊ុយរុយហ្គាយ​ព្រម​ប្រគល់​អាវ​លេខ ៧ មក​ឲ្យ​ចំណូល​ថ្មី Ronaldo ហើយ តែ​សំខាន់​ត្រង់​ថា​ច្បាប់​នៅ Premier Leauge មាន​ការ​លើក​លែង​ឲ្យ​ឬ​អត់? នោះ​ក៏​ដោយសារ​តែ​ច្បាប់​នៃ Section M បាន​ចែង​ថា កីឡាករ​ទាំង​អស់​នឹង​មិន​អនុញ្ញាត​ឲ្យ​ផ្លាស់ប្តូរ​លេខ​អាវ​បាន​នោះ​ទេ ​ក្រោយ​ពី​ក្លឹប​បញ្ជូន​បញ្ជី​ឈ្មោះ​កីឡាករ​ឡើង​មក​ក្របខ័ណ្ឌ​មុន​បើក​រដូវ​កាល​ថ្មី​ហើយ។ វា​អាច​ផ្លាស់ប្តូរ​ទៅ​បាន តែ​ក្នុង​លក្ខខណ្ឌ​ដែល​ម្ចាស់​លេខ​អាវ​មួយ​នោះ ចាកចេញ​ពី​ក្លឹប​មុន​បិទ​ទីផ្សារ​ដោះដូរ ដូច្នេះ​លេខ​អាវ​អាច​បង្វែរ​ឈ្មោះ​កីឡាករ​ពី​មួយ​ទៅ​មួយ​បាន។

ដូច្នេះ​មាន​ន័យ​ថា លុះ​ត្រា​តែ Cavani ចែក​ផ្លូវ​ពី​ក្លឹប ដើម្បី​ឲ្យ​លេខ ៧ ទំនេរ​សិន ទើប Ronaldo អាច​ចូល​មក​គ្រង​លេខ​នេះ​ជំនួស​បាន។ ក្នុង​ករណី​មួយ​ផ្សេង​ទៀត​គឺ​ក្លឹប Man Utd អាច​ដាក់​សំណើ​ពិសេស​ទៅ​កាន់​ក្របខ័ណ្ឌ Premier League បាន អំពី​ការ​ដោះដូរ​លេខ​អាវ ប៉ុន្តែ​កន្លង​មក​មិន​ធ្លាប់​មាន​ការ​សម្រេច​ពី​ក្របខ័ណ្ឌ​នោះ​ឡើយ។

SEI_84432257

000_92E46M

យ៉ាង​ណា​វា​នៅ​មាន​ករណី​ផ្សេង ដែល Ronaldo អាច​ប្រើប្រាស់​អាវ​លេខ ៧ បាន តែ​មិនមែន​នៅ​ Premier League មាន​ន័យ​ថា នៅ​ក្របខ័ណ្ឌ​ដទៃ​ដូច​ជា Champions League គឺ​លោក​អាច​ពាក់​អាវ​លេខ ៧ តែ​នៅ United ត្រូវ​ប្រើ​លេខ​ផ្សេង​ដែល​ទំនេរ ហើយ​មិន​ជាន់​នឹង​កីឡាករ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី។ វា​ស្រដៀង​ករណី​របស់ Henrikh Mkhitaryan ដែល​បាន​ពាក់​អាវ​លេខ ៧ នៅ PL ហើយ​លេខ ៧៧ នៅ Europa League កាល​គេ​នៅ​លេង​ឲ្យ​ក្លឹប Arsenal៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក