Man Utd នឹង​រុញ​ Ronaldo ឲ្យ​ក្លាយ​ជា​កីឡាករ​ស៊ី​ថ្លៃ​បំផុត​ប្រចាំ​លីគ ទទួល​បាន​ប្រាក់​ឈ្នួល​ដល់​ទៅ..

Cristiano Ronaldo បាន​ប្រកាស​ការ​វិល​ត្រលប់​មក​កាន់​ក្លឹប Man Utd វិញ​ហើយ តែ​ពាក់ព័ន្ធ​នឹង​កិច្ច​ព្រមព្រៀង​ច្បាស់​ការ​ យើង​មិន​ទាន់​ទទួល​បាន​នៅ​ឡើយ។ យ៉ាង​ណា​តាម​ដំណឹង គឺ​តារា​ឆ្នើម​វ័យ ៣៦ ឆ្នាំ នឹង​ទទួល​បាន​កុងត្រា ២ ឆ្នាំ ហើយ​តម្លៃ​ផ្ទេរ​ដែល​ក្លឹប Man Utd ផ្តល់​ទៅ Juventus គឺ​ល្បាក់ ២០ លាន​ផោន។

PRI_196551599

GettyImages 631345054

មក​មើល​ថ្លៃ​ពលកម្ម​ឯ​ណេះ​វិញ បើ​តាម​សារព័ត៌មាន TheSun បាន​ចុះ​ផ្សាយ​ថា ក្លឹប​បិសាច​ក្រហម​នឹង​ដាក់​ឈ្មោះ Cristiano Ronaldo ​ឲ្យ​ក្លាយ​ជា​កីឡាករ​ស៊ី​ថ្លៃ​បំផុត​នៅ Premier League ដោយ​មួយ​សប្តាហ៍​ទទួល​បាន​ប្រាក់ ៤៨០ ០០០ ផោន ឬ​ជាង ២៥ លាន​ផោន/ឆ្នាំ ដែល​ទំហំ​នេះ​ច្រើន​ជាង​ជិត ១០០ ០០០ ផោន​ធៀប​នឹង​អ្នក​ស៊ី​ថ្លៃ​បំផុត​បច្ចុប្បន្ន។

GettyImages 80308413

Pw9mxHBzOQzI_pw9mxHBzOQzI_eQ5ij8Qn1pVK_original_1440x960

ទៅ​មើល Kevin de Bruyne ជា​កីឡាករ​ស៊ី​ថ្លៃ​ដាច់​គេ​នៅ PL សព្វថ្ងៃ ត្រូវ​បាន​ក្លឹប Man City ផ្តល់​ឲ្យ ៣៨៥ ០០០ ផោន/សប្តាហ៍ ដែល​មាន​ន័យ​ថា គេ​នឹង​តិច​ជាង​ជិត ២០ ភាគរយ ធៀប​នឹង​ម្ចាស់​ពាន Ballon d'Or ៥ សម័យ​កាល​ខាង​លើ។

គួរ​បញ្ជាក់​ដែរ​ថា Ronaldo ទំនង​ជា​នឹង​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​ឲ្យ United នៅ​ថ្ងៃ​ទី ១១ ​កញ្ញា​ខាង​មុខ ពោល​ក្រោយ​ចប់ International Break ​ឲ្យ​ជម្រើស​ជាតិ​ព័រទុយហ្គាល់។ សម្រាប់​ប្រកួត​ថ្ងៃ​អាទិត្យ​នេះ​ទល់ Wolves គេ​នឹង​មិន​អាច​បង្ហាញ​វត្តមាន​ទាន់​ពេល​នោះ​ទេ ណា​មួយ​ដោយសារ​មាន​បញ្ហា​របួស​ដៃ​ស្រាប់​ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក