​ចេញ​ចូល​លឿន! Juve ចង់​ជ្រេ​យក​កូន​ក្រុម Madrid រូប​នេះ​ភ្លែត ក្រោយ​ Ronaldo ចាកចេញ

មិន​ចង់​ឲ្យ​ទីផ្សារ​ដោះដូរ​កន្លង​ផុត​ទៅ​នោះ​ទេ ដោយ​ក្លឹប​សេះ​បង្កង់ Juventus ហាក់​ចង់​ប្រើប្រាស់​ពេលវេលា​ចុង​ក្រោយ​ប៉ុន្មាន​ថ្ងៃ​សេសសល់ លើ​ការ​ចរចា​យក​តារា​ឆ្នើម​របស់​ក្លឹប Real Madrid គឺ​ខ្សែ​ប្រយុទ្ធ Eden Hazard មក​បំពេញ​ចន្លោះ​របស់ Cristiano Ronaldo ដែល​បាន​ចាកចេញ​ផ្ទេរ​ទៅ Man Utd។

R418237_2_1296x729_16 9

1234861102.0

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បែលហ្សិក​ហាក់​ទទួល​បាន​ការ​ឲ្យ​តម្លៃ​ជាង​ខ្លាំង​ពី​លោក Massimiliano Allegri ហើយ​ជឿ​ថា ក្រោយ Kylian Mbappe មក​ដល់ នោះ​ពេលវេលា​បង្ហាញ​ខ្លួន​របស់​ Hazard លើ​ទីលាន​អាច​ជា​មាន​ផល​ប៉ះពាល់ ដូច្នេះ​បើ​គិត​ពេញ​ចិត្ត​ចង់​ចាកចេញ ខាង​សេះ​បង្កង់​បើក​ទ្វារ​ស្វាគមន៍​ជានិច្ច។

យើង​មិន​ច្បាស់​ថា​ ស្ថានភាព​នឹង​អាច​សម្រេច​ទៅ​បាន​ឬ​អត់​បែប​ណា​ទេ ព្រោះ​អី​វិស័យ​បាល់ទាត់​បច្ចុប្បន្ន​នេះ ពិត​ជា​ពិបាក​នឹង​ទស្សន៍ទាយ​ទុក​មុន ជាក់ស្តែង​ដូច​រដូវ​ក្តៅ​នេះ ស្ងាត់ៗ Messi ក៏​ផ្ទេរ​ទៅ​ដល់​ក្លឹប​បារាំង PSG ហើយ Ronaldo ដែល​លឺ​ដំណឹង​ផ្ទេរ​ទៅ City ប៉ុន្មាន​ម៉ោង​ក្រោយ​ក៏​ផ្ទេរ​មក Man Utd។

1005602826 640x489

គួរ​រំឭក​ថា Hazard បាន​ផ្ទេរ​ចេញ​ពី Chelsea មក​ក្លឹប Real Madrid នៅ​តម្លៃ​បំបែក​កំណត់ត្រា ១១៥ លាន​អឺរ៉ូ តែ​មក​មើល​ហាងឆេង​បច្ចុប្បន្ន​គឺ​ចុះ​សល់​ត្រឹម​តែ​ ៥០ ទៅ ៦០ លាន​អឺរ៉ូ​ប៉ុណ្ណោះ។ ការ​ចាយ​ពេល​ជាង ២ ឆ្នាំ​នៅ​អធិរាជ​ស ខ្សែ​ប្រយុទ្ធ​វ័យ ធ្វើ​មិន​សូវ​បាន​ល្អ​នោះ​ទេ ដោយ​ជាប់គាំង​ដោយសារ​បញ្ហា​របួស​ផង​អី​ផង នាំ​ឲ្យ​គេ​ទើប​បង្ហាញ​ខ្លួន​បាន ៤៥ ប្រកួត ហើយ​រក​បាន ៥ គ្រាប់​និង Assist ៩ លើក​ប៉ុណ្ណោះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក