កុំ​បារម្ភ​អី Man Utd នឹង​មិន​លក់​កីឡាករ​រូប​នេះ​ទេ បើ​ទោះ​បី Ronaldo មក​ដល់

ក្លឹប​បិសាច​ក្រហម Man Utd ត្រូវ​បាន​គេ​រាយការណ៍​ថា វត្តមាន​របស់​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី Cristiano Ronaldo នឹង​មិន​ប៉ះពាល់​ដល់​ការ​ឈរ​ជើង​របស់​ម្ចាស់​អាវ​លេខ ៧ ​បច្ចុប្បន្ន​គឺ​ Edinson Cavani នោះ​ទេ។

AFP_8YH8B9 1

0_GettyImages 1234862602

ក្លឹប​បិសាច​ក្រហម​បាន​ប្រកាស​ការ​មក​ដល់​ជា​ថ្មី​របស់​បុរស​វ័យ ៣៦ ឆ្នាំ ក្រោយ​ចាកចេញ​ពី Old Trafford កាល​ពី ១២ ឆ្នាំ​មុន។ យ៉ាង​ណា​មាន​មតិ​ខ្លះ​លើក​ឡើង​ថា ម្ចាស់​អាវ​លេខ ៧ ​បច្ចុប្បន្ន​ Cavani ទំនង​ជា​ត្រូវ​ដើរ​ចេញ ដើម្បី​ទុក​លេខ​អាវ​នោះ​ឲ្យ​អតីត​ម្ចាស់​ចាស់ គឺ Ronaldo មក​ស្នង​បន្ត។

យ៉ាង​ណា​តាម​របាយការណ៍​ពី Manchester Evening News ចុះ​ផ្សាយ​ថា ក្រុម​របស់​លោក Ole Gunnar Solskjaer មាន​តែ​ពង្រឹង​បន្ថែម ពោល​នឹង​គ្មាន​ការ​ដក Cavani នោះ​ឡើយ។ ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយ​សល់​កុងត្រា​ ១ ឆ្នាំ​នៅ Old Trafford ក្រោយ​ពី​គេ​លេង​បាន​ល្អ ហើយ​បន្ត​នៅ​រដូវ​កាល​ចាស់។ Cavani ផ្ទាល់​ក៏​ហាក់​មិន​បង្ហាញ​តម្រុយ​ចង់​ចែក​ផ្លូវ​នោះ​ដែរ ពោល​ពេញ​ចិត្ត​នឹង​ការ​ទំនុកបម្រុង​ដល់​ក្លឹប​នៅ​តំបន់​ប្រយុទ្ធ​ជាមួយ​ដៃ​គូ​ថ្មី CR7។

Cristiano Ronaldo Ole Gunnar Solskjaer Manchester United F365

គួរ​រំឭក​ដែរ​ថា កីឡាករ​វ័យ ៣៤ ឆ្នាំ Cavani បាន​បង្ហាញ​ខ្លួន​សរុប ៣៩ ប្រកួត រក​បាន ១៧ គ្រាប់​និង Assist ៦ លើក។​ រដូវ​កាល​ចាស់ ២០២០/២១ បាន​បុរស​ម្នាក់​ហើយ ជា​ចំណែក​សំខាន់​ជួយ​ក្លឹប​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ Europa League តែ​ស្តាយ​មិន​អាច​ឆ្លង​ផុត​បាល់​ប៉េណាល់​ទី​ក្រោម​ថ្វី​ជើង​របស់ Villarreal៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក