ក្រុមបិសាចក្រហម Manchester United បានបង្កើតរឿងភ្ញាក់ផ្អើលដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ដោយការចុះហត្ថលេខាឡើងវិញជាមួយ Cristiano Ronaldo ក្នុងតម្លៃត្រឹមតែ ១៥ លានអឺរ៉ូ។
ដូចដែលសារព័ត៌មាន The Athletic បានរាយការណ៍ថាបិសាចក្រហមនឹងបង់ប្រាក់បន្ថែមឱ្យ Juventus ចំនួន ៨ លានផោនដែលជាប្រាក់បន្ថែមនានា។
ថ្វីបើមានការព្រួយបារម្ភអំពីប្រាក់ឈ្នួលរបស់គាត់ក៏ដោយ កីឡាករវ័យ ៣៦ ឆ្នាំរូបនេះនឹងរកបានប្រហែល ២៩ លានអឺរ៉ូក្នុងមួយរដូវកាល។ កិច្ចសន្យារបស់គាត់នឹងដំណើរការរយៈពេលពីរឆ្នាំខាងមុខនេះដែលមានន័យថាកុងត្រារបស់គាត់ផុតកំណត់ជាមួយ Man Utd ដល់ខែមិថុនាឆ្នាំ២០២៣៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក