ក្រោយប្រកាសផ្លូវការហើយ តើ Ronaldo អាច​លេង​ឱ្យ Man Utd នៅ​ពេល​ណាបាន?

Cristiano Ronaldo នៅសល់តែមួយជំហានទៀតប៉ុណ្ណោះពីការបង្ហាញខ្លួនជាផ្លូវការក្នុងនាមជាកីឡាកររបស់ក្រុម Manchester United ។

0_GettyImages 86215139

បិសាចក្រហមបានឈានដល់កិច្ចព្រមព្រៀងជាមួយ Juventus ជោគជ័យជាមួយនឹង​ការ​ប្រកាសផ្លូវការ ហើយកីឡាករវ័យ ៣៦ ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងពិនិត្យសុខភាពនៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់។ ដូច្នេះតើនៅពេលណាដែលអ្នកគាំទ្រអាចឃើញ CR7 បង្ហាញខ្លួនលើកទី ២ របស់គាត់សម្រាប់ United?

E9z9b5sWQAUdnV_

Mark Ogden អ្នក​សារព័ត៌មានរបស់ ESPN អះអាងថា Ronaldo នឹងស្នាក់នៅប្រទេសព័រទុយហ្កាល់សម្រាប់ការប្រកួតក្នុងជម្រើស​ជាតិនាពេលខាងមុខហើយវិលត្រឡប់មកកាន់ទឹកដី Old Trafford វិញមុនពេលបិសាចក្រហម Manchester United ជួប Newcastle United នៅថ្ងៃទី ១១ ខែកញ្ញា។

D29434a2 6f63 4535 823c 0b6683a61b41

លោក Ogden បន្ថែមថាការមកដល់របស់ខ្សែប្រយុទ្ធព័រទុយហ្កាល់នឹងមិនប៉ះពាល់ដល់តំណែងរបស់ Edinson Cavani នៅក្លឹបឡើយ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: