ផ្លូវការ៖ Manchester United ប្រកាស​ពី​ការ​ត្រឡប់មកវិញរបស់ Cristiano Ronaldo

វេបសាយផ្លុវការ​និង​បណ្ដាញសង្គមគ្រប់​ទាំងរបស់​បិសាចក្រហមបាន​ប្រកាស​ថា កីឡាករ Cristiano Ronaldo (គ្រីស្ទៀណូរ៉ូណាល់ដូ)បានវិលត្រឡប់មកកាន់ក្លឹប Manchester United វិញ បន្ទាប់​ពីកិច្ចព្រមព្រៀងបានបញ្ចប់ហើយនៅល្ងាច​នេះ។

E9z0qBqUUAAQnkx

ក្រុមបិសាចក្រហម Manchester United នឹងចំណាយប្រាក់ប្រហែល ២០ លានអឺរ៉ូបូករួមទាំងប្រាក់បន្ថែមទៅឱ្យ Juventus សម្រាប់ Cristiano ក្នុងនាមតម្លៃខ្លួន។Cristiano បានទទួលយកការដេញថ្លៃកិច្ចសន្យារបស់ Man United ហើយឥឡូវនេះ គាត់នឹងចុះហត្ថលេខាលើឯកសារនៅពេលអ្វីៗទាំងអស់ត្រូវបានបញ្ចប់។

240192871_301457991781699_767953488314362398_n

ការ​ពិនិត្យសុខភាពនឹងត្រូវកំណត់ពេលនៅប៉ុន្មានម៉ោងខាងមុខនេះ។ ឥឡូវនេះ CR7 កំពុងស្ថិតនៅទីក្រុងLisbone ដើម្បីបញ្ចប់ការផ្ទេររបស់គាត់។ Manchester City បានចាកចេញពីការចរចាក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ។ ដើម្បីឱ្យច្បាស់៖  Manchester City និង​ CR7 មិនដែលយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនទេ ហើយ​ក៏មិនដែលផ្ញើការដេញថ្លៃផ្លូវការណាមួយទៅ Juventus ទេ។ មានតែការពិភាក្សាដោយពាក្យសំដី និងគ្មានកិច្ចព្រមព្រៀងទេដូច្នេះ City គែ​លែង​ប្រជែងហើយ។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: