មិនមាននរណាម្នាក់ល្អគ្រប់ដប់នោះទេ ហើយមនុស្សម្នាក់ៗសុទ្ធតែត្រូវការ ការផ្លាស់ប្តូរនូវចំណុចណាមួយ ដើម្បីអភិវឌ្ឍឲ្យខ្លួនឯងឆ្ពោះទៅរកភាពល្អប្រសើរមួយ។
ក្នុងការធ្វើតេស្តនេះ យើងតម្រូវឲ្យអ្នកជ្រើសរើសសន្លឹកបៀរមួយក្នុងចំណោមសន្លឹកបៀរទាំង ៣ ដើម្បីដឹងថា តើអ្នកត្រូវការផ្លាស់ប្តូរអ្វី ដើម្បីទទួលបានផ្លែផ្កាក្នុងជីវិត៖
សន្លឹកបៀរទី ១
អ្នកត្រូវបន្ថែមភាពស្មោះត្រង់ជាងនេះបន្តិច ហើយត្រូវចាំថា នៅជាមួយនរណា ធ្វើការនៅកន្លែងណា ទោះគេយ៉ាងម៉េច ក៏យើងត្រូវតែស្មោះត្រង់ជាមួយគេជានិច្ច។ មុននិងក្រោយគេគង់តែបានឃើញ ហើយបើកន្លែងហ្នឹងមិនឃើញ ក៏មានកន្លែងផ្សេងទៀតគេចាប់អារម្មណ៍ពីគុណតម្លៃរបស់យើងដែរ។
សន្លឹកបៀរទី ២
ចំណុចដែលអ្នកត្រូវការពេលនេះ គឺផ្នែកហិរញ្ញវត្ថុ។ ហិរញ្ញវត្ថុរបស់អ្នកមិនទាន់ស្ថិតនៅចំណុចមួយដែលថាអាចគ្រប់គ្រាន់ ឬអស់រស់នៅស្រួលនោះទេ។ អ្នកត្រូវខិតខំបន្ថែមទៀតលើការបំពេញកិច្ចការងារ ឬការរកស៊ីអ្វី ហើយកុំបោះបង់ដោយងាយៗ ព្រោះជោគជ័យកាន់តែនៅកៀកបង្កើយ។
សន្លឹកបៀរទី ៣
ផ្លាស់ប្តូរការគិតរបស់អ្នក ហើយសម្របទៅនឹងការគិតរបស់មជ្ឈដ្ឋានខាងក្រៅខ្លះ។ អ្នកជាមនុស្សមិនសូវចូលចិត្តអ៊ូអរ មិនសូវចូលចិត្តការពិភាក្សា ប៉ុន្តែអ្នកត្រូវដឹងថា គំនិតរបស់អ្នកដទៃពេលខ្លះ ក៏អាចជួយមកបំពេញការគិតរបស់យើងបានដែរ ហើយថែមទាំងជួយឲ្យផែនការណ៍យើងមានភាពនឹងនថែមទៀត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក