កុំ​ទៅ City អី ហើយ​បើ​មក Man Utd មិន​បាន Rooney ប្រាប់​ឲ្យ​ Ronaldo ទៅ​ក្លឹប​នេះ

Wayne Rooney បាន​ចេញ​មុខ​មក​បញ្ជាក់​ភ្លាមៗ ​ក្រោយ​ពី​លឺ​ដំណឹង​ថា Cristiano Ronaldo ​មាន​គំនិត​ចង់​ចាកចេញ​ពី​ក្លឹប Juventus ហើយ​ផ្ទេរ​ទៅ​ចូលរួម​នៅ​ក្លឹប​ថ្មី មុន​បិទ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ។ ទ្រនំ​មាន​ភាគរយ​ខ្ពស់ ផ្អែក​តាម​ចចាមអារ៉ាម​ពេល​នេះ គឺ​ក្លឹប​មេឃ​ខៀវ Man City។

Hi Res 84102058_crop_north

2617

យ៉ាង​ណា​តាម​ការ​យល់​ឃើញ​របស់​អតីត​មិត្ត​រួម​ក្រុម Wayne Rooney បាន​និយាយ​ថា ខ្សែ​ប្រយុទ្ធ​វ័យ ៣៦ ឆ្នាំ​មិន​គួរ​ជ្រើសរើស​ការ​ផ្ទេរ​ទៅ Man City នោះ​ទេ ហើយ​បើ​ជ្រុល​ជា​ចង់​ចាកចេញ​មែន គួរ​តែ​ផ្ទេរ​ទៅ​ក្លឹប​បារាំង Paris Saint-Germain តែ​ម្តង​ទៅ។

ប្រាប់​សារព័ត៌មាន talkSPORT អតីត​កីឡាករ​អង់គ្លេស​និយាយ៖ "ខ្ញុំ​គិត​ថា Cristiano គឺ​ជា​វីរបុរស​ដ៏​អស្ចារ្យ​មួយ​នៅ Manchester United ហើយ​ខ្ញុំ​ដឹង​ថា គាត់​ក៏​មាន​មោទនភាព​ជាមួយ​រឿង​ហ្នឹង​ខ្លាំង​ណាស់​ដែរ"។

Messi Ronaldo

លោក​បន្ត៖ "ខ្ញុំ​មិន​អាច​មើល​ឃើញ​គេ [ទៅ​ចូលរួម​នៅ Man City] នោះ​ទេ តែ​ក្នុង​វិស័យ​បាល់ទាត់​ពេល​បច្ចុប្បន្ន យើង​ពិត​ជា​មិន​អាច​និយាយ​ទុក​មុន គ្រាន់​ថា​បើ​និយាយ​ពី​ផ្នែក​ហិរញ្ញវត្ថុ គាត់​គួរ​តែ​ផ្ទេរ​ទៅ​ក្លឹប PSG ល្អ​ជាង"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក