អតីតវីរបុរសក្លឹប Juventus និងជម្រើសជាតិអ៊ីតាលី លោក Antonio Cabrini បាននិយាយថា ស្ថានភាពរបស់ Cristiano Ronaldo ពិតជាពិបាកនឹងរក្សាជើងឲ្យគេបន្តនៅខ្លាំងណាស់ ដូច្នេះហើយក្លឹបគួរតែលៃលករកអ្នកថ្មីមកជំនួសហើយ ទន្ទឹមដែលទីផ្សារដោះដូរនៅសល់តែរយៈពេល ៤ ថ្ងៃទៀត។
Ronaldo លឺថានឹងផ្ទេរទៅក្លឹប Man City នៅពេលដ៏ខ្លីខាងមុខ ហើយបើតាមការលើកឡើងរបស់អតីតកីឡាករឈ្នះជើងឯក World Cup ឆ្នាំ ១៩៨២ បានប្រាប់សារព័ត៌មាន La Gazzetta dello Sport ដូច្នោះថា៖ "ប្រសិនគេ [Ronaldo] ចង់ចាកចេញ វាពិតជាពិបាកនឹងឃាត់ឃាំងគេឲ្យបន្តនៅ គ្រាន់ថាចង់ឲ្យច្បាស់លាស់ គេគួរតែនិយាយជាមួយក្លឹបឲ្យបានដាច់ស្រេច"។
លោកបន្តថា៖ "ខ្ញុំអាចជាគិតច្រើនដងលើការសម្រេចចិត្តលក់ចេញកីឡាករដែលអាចរកបាន ១០០ គ្រាប់ តែម្ខាងទៀតបើមើលទៅកត្តាអាយុនិងស្ថានភាពសេដ្ឋកិច្ច គេគួរតែអាចចេញបាន ដោយ Griezmann ជាកីឡាករដែលខ្ញុំពេញចិត្តបំផុត គេអាចរកបានគ្រាប់បាល់ដូចគ្នា គ្រាន់ថាមិនច្រើនដល់ Ronaldo ហើយគេមានគុណភាពពិសេស និងអាចធ្វើបានល្អនៅ Juventus ដូច្នេះបើយកគេមកបាន គេនឹងបង្កើតរឿងដ៏អស្ចារ្យនៅអ៊ីតាលី"។
គួរបញ្ជាក់ថា ខ្សែប្រយុទ្ធវ័យ ៣០ ឆ្នាំ នឹងត្រូវផុតកុងត្រានៅចុងខែមិថុនា ឆ្នាំ ២០២៤ ហើយបើនិយាយពីតម្លៃហាងឆេងថ្លៃខ្លួនរបស់គេអាចជាចុះមកត្រឹម ៦០ លានអឺរ៉ូ ដែលមានន័យថា បើលក់ Ronaldo បានល្បាក់ ៣០ លាន នោះក្លឹបថែមតែ ៣០ លានទៀតគឺយកបានកីឡាករបារាំងហើយ៕
ប្រភព៖ AF