ការចាប់ឆ្នោតវគ្គ ៣២ ក្រុមឬវគ្គចែកពូល UEFA Champions League រដូវកាល ២០២១/២២ បានប្រកាសចេញកាលពីយប់មិញ ជាលទ្ធផលយើងឃើញថា ពូលមរណៈនៅតែកើតមានសម្រាប់ឆ្នាំនេះ ហើយនោះគឺជាពូល B។
លទ្ធផលចាប់ឆ្នោតវគ្គ ៣២ ក្រុមមានដូចខាងក្រោម៖
ពូល A: Manchester City, Paris Saint-Germain, RB Leipzig, Club Brugge
ពូល B: Atletico Madrid, Liverpool, Porto, AC Milan
ពូល C: Sporting CP, Borussia Dortmund, Ajax, Besiktas
ពូល D: Inter, Real Madrid, Shakhtar Donetsk, Sheriff Tiraspol
ពូល E: Bayern Munich, Barcelona, Benfica, Dynamo Kyiv
ពូល F: Villarreal, Manchester United, Atalanta, Young Boys
ពូល G: Lille, Sevilla, RB Salzburg, Wolfsburg
ពូល H: Chelsea, Juventus, Zenit, Malmo
យើងឃើញថា ក្រុមហង្សក្រហម Liverpool អាចជាពិបាកជាងគេ បើធៀបនឹងក្រុមនៅអង់គ្លេស ៣ ផ្សេងទៀត ព្រោះអីពួកគេប៉ះសុទ្ធតែគីឡូធ្ងន់ កុំថាឡើយ Porto និង AC Milan នេះ ក៏មើលស្រាលមិនបានដែរ ជាពិសេសគឺក្រុមព័រទុយហ្គាល់ដែលឡើងជើងខ្លាំងនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។
ចំណែកឯ Man City ពួកគេបានជួបសត្រូវចាស់ PSG ដែលធ្លាប់ប៉ះគ្នា ២ ជើងនៅរដូវកាលមុន តែមេឃខៀវបានទម្លាក់ក្រុមបារាំងត្រឹមវគ្គ ៤ ក្រុមចុងក្រោយ។ នេះក៏ជាប៉ះគ្នាដ៏ល្អផងដែរ ដោយ Leo Messi នឹងបានតតាំងអតីតគ្រូចាស់ លោក Pep Guardiola។
អ្វីដែលយើងគួរឲ្យចាប់អារម្មណ៍មួយទៀតគឺនៅពូល E ដែល Bayern Munich ធ្លាប់ស៊ី Barcelona ៨-២ ឥឡូវត្រូវមកជួបគ្នាម្តងទៀតហើយ។ អ៊ីចឹងចាំមើលសារនេះ តើក្រុមទាំងពីរនឹងបង្កើតលទ្ធផលអស្ចារ្យបែបណាទៀត?
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក