លោក Fabrizio Romano រាយការណ៍ថា Real Madrid បានដាក់សំណើដេញថ្លៃផ្លូវការថ្មីមួយទៀតសម្រាប់ Kylian Mbappe ។ សំណើនេះមានតម្លៃ ១៧០ លានអឺរ៉ូបូកជាមួយប្រាក់បន្ថែម១០ លានអឺរ៉ូទៀត។ អធិរាជសមានអារម្មណ៍ថានេះនឹងជាការដេញថ្លៃចុងក្រោយហើយ។
ព័ត៌មាននេះត្រូវបានបញ្ជាក់ដោយប្រភពគួរឱ្យទុកចិត្តផ្សេងទៀតដូចជា Julien Maynard និង Josep Pedrerol ។ ព័ត៌មានចុងក្រោយបន្ថែមថាការឆ្លើយតបរបស់ Paris Saint-Germain ចំពោះការផ្តល់ជូននេះអាចត្រូវបានបង្ហាញនៅថ្ងៃនេះ។ MadridistaReal អះអាងថា Real Madrid មានទំនុកចិត្តថាការដេញថ្លៃកាន់តែប្រសើរនឹងត្រូវបានទទួលយកពីសំណាក់ PSG។
ជាការរំលឹក! កិច្ចសន្យារបស់ Mbappe នៅ PSG នឹងផុតកំណត់នៅរដូវក្តៅក្រោយ ហើយមានពាក្យចចាមអារាមថា Kylian មិនមានគម្រោងបន្តកុងត្រាថ្មីនោះទេ។ ប្រសិនបើ PSG មិនព្រមលក់កីឡាករវ័យ ២២ ឆ្នាំឥឡូវនេះពួកគេអាចនឹងបាត់បង់គាត់ដោយគ្មានតម្លៃខ្លួននៅឆ្នាំ ២០២២ ។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក