មាន​ទឹកមាត់​លេប​ហើយ Arsenal ប៉ះ​គ្នា​ល្ងាច​ថ្ងៃ​សៅរ៍​នេះ City គ្មាន​ជើង​សំខាន់​ម្នាក់​នេះ​ទេ

នៅ​វេលា​ម៉ោង ១៨:៣០ នាទី​ល្ងាច ​ថ្ងៃ​សៅរ៍ ទី ២៨ សីហា ក្រុម​ម្ចាស់​ផ្ទះ Man City នឹង​បើក​កីឡដ្ឋាន Etihad ស្វាគមន៍​ក្រុម​ភ្ញៀវ Arsenal សម្រាប់​ប្រកួត​ជុំ​ទី ៣ នៃ​ក្របខ័ណ្ឌ Premier League។ កន្លង​ទៅ​កាំភ្លើង​ធំ​ទើប​តែ​សម្ញែង​សាច់ដុំ​យក​ឈ្នះ​ការ​ប្រកួត ៦-០ នៅ EFL ដែល​នេះ​ហាក់​ធ្វើ​ឲ្យ​ក្រុម​លោក Pep Guardiola រាង​មាន​ការ​ញញើត​បន្តិច​ដែរ។

Skysports Kevin De Bruyne Manchester City_5484664

T

យើង​ឃើញ​ថា​កីឡាករ​សំខាន់ៗ​របស់​កាំភ្លើង​ធំ ដូច​ជា P.E Aubameyang, Alexandre Lacazette និង Martin Odegaard គឺ​ជុំ​ជើង​គ្នា​ត្រលប់​មក​វិញ​អស់​ហើយ ខណៈ​ដែល Man City បែរ​ជា​ត្រូវ​បាត់បង់​តារា​ឆ្នើម​ដ៏​សំខាន់​នៅ​ប្រព័ន្ធ​កណ្តាល​ទៅ​វិញ​នោះ​គឺ Kevin de Bruyne។

តាម​ការ​បញ្ជាក់​របស់​អ្នកចាត់ការ​ជម្រើស​ជាតិ​បែលហ្សិក លោក Roberto Martinez និយាយ​បែប​នេះ​ថា៖ "Kevin នឹង​មិន​មាន​ឈ្មោះ​ក្នុង​ការ​ប្រកួត​ទល់ Arsenal នោះ​ទេ ដោយ​អ្នក​បាន​ដឹង​ហើយ​ដ្បិត​គេ​មាន​ពេលវេលា​បង្ហាញ​ខ្លួន​កាល​ប៉ះ Tottenham តែ​ក្រោយ​ប្រកួត​នោះ​គេ​នៅ​ទទួល​រង​ការ​ឈឺចាប់​របួស​ចាស់"។

Hj

Jh

លោក​សង្កត់​ធ្ងន់៖ "គេ​នឹង​មិន​បាន​លេង​នៅ​ចុង​សប្តាហ៍​នេះ​ទេ ហើយ​មាន​តែ​រង់ចាំ​មើល​ស្ថានភាព​របួស​គេ​ត​ទៅ​ទៀត ដោយ​តាម​ពិត​ទៅ គេ​ខិតខំ​ខ្លាំង​ណាស់​នៅ​ខាង​ក្រោយ​ទីលាន ដើម្បី​ជួយ​ឲ្យ​រាងកាយ​ត្រលប់​មក​សភាព​ដើម​វិញ តែ​ពេល​នេះ​គេ​មិន​ទាន់​ត្រៀម​ខ្លួន​បាន ១០០ ភាគរយ​នោះ​ឡើយ"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក