ឆុង​គ្នា​ឬ​បែប​ណា? អតីត​គ្រូ Barca មិន​ដាក់​ឈ្មោះ​កីឡាករ Real ចូល​បញ្ជី​ក្រុម​អេស្ប៉ាញ​ទៀត​ហើយ

​ក្រុម​ជម្រើស​ជាតិ​ដែល​ត្រូវ​ប្រកួត​វគ្គ​ជម្រុះ​បឋម FIFA World Cup 2022 ​ពួក​គេ​បាន​ចាប់ផ្តើម​ប្រកាស​ចេញ​នៅ​បញ្ជី​ឈ្មោះ​កីឡាករ​ជា​បណ្តើរៗ​ហើយ មាន​តាំង​ពី​ក្រុម​អង់គ្លេស​ ព័រទុយហ្គាល់ បារាំង អាល្លឺម៉ង់ បែលហ្សិក និង​អេស្ប៉ាញ​ជា​ដើម។

Spain Luis Enrique

Cafeac4079693c9955d48fe1c276c0d3

យើង​មក​ចាប់​អារម្មណ៍​ក្រុម​គោជល់​ ដែល​ចាត់ការ​ដោយ​លោក Luis Enrique ជា​អតីត​គ្រូ​នៅ​ក្លឹប Barcelona សម្រាប់​ប្រកួត​សារ​នេះ លោក​ពុំ​បាន​កោះហៅ​កីឡាករ​នៅ​ក្លឹប Real Madrid ទៀត​ហើយ ពោល​ដូច​ការ​ប្រកួត​នៅ Euro 2020 កន្លង​ទៅ​អ៊ីចឹង។

បញ្ជី​កីឡាករ​ដែល​អេស្ប៉ាញ​ត្រូវ​តតាំង​ក្នុង​ការ​ប្រកួត​នៅ​ពូល B មាន​ប៉ះ​ស៊ុយអែត ហ្សកហ្សី កូសូវ៉ូ មាន​ដូច​ខាង​ក្រោម៖

អ្នកចាំទី: Unai Simon (Athletic Bilbao), David De Gea (Manchester United), Robert Sanchez (Brighton & Hove Albion)

ខ្សែការពារ: Jordi Alba (Barcelona), Jose Gaya (Valencia), Cesar Azpilicueta (Chelsea), Marcos Llorente (Atletico Madrid), Eric Garcia (Barcelona), Aymeric Laporte (Manchester City), Inigo Martinez (Athletic Bilbao), Raul Albiol (Villarreal).

ខ្សែបម្រើ: Sergio Busquets (Barcelona), Rodri (Manchester City), Koke (Atletico Madrid), Mikel Merino (Real Sociedad), Carlos Soler (Valencia), Brais Mendez (Celta Vigo).

ខ្សែប្រយុទ្ធ: Pablo Fornals (West Ham), Pablo Sarabia (Paris Saint-Germain), Ferran Torres (Manchester City), Adama Traore (Wolverhampton), Alvaro Morata (Juventus), Gerard Moreno (Villarreal), Abel Ruiz (Sporting Braga)

15446101315482

យើង​ទៅ​មើល​កីឡាករ​របស់​ក្លឹប Real Madrid ក៏​មាន​សញ្ជាតិ​អេស្ប៉ាញ​ដល់​ទៅ ៥ រូប​ផង​ដែរ ក្រោយ Sergio Ramos ចាកចេញ​ទៅ តួ​យ៉ាង​គឺ Dani Ceballos, Marco Asensio, Isco, Dani Carvajal និង Antonio Blanco តែ​ពួក​គេ​គ្មាន​ឈ្មោះ​សូម្បី​តែ​ម្នាក់៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក