ក្តៅទាំងយប់! លឺថា Ronaldo សម្រេច​ការ​ផ្ទេរ​ទៅ​ក្លឹប Man City ហើយ

បណ្តាញ​សង្គម Twitter កំពុង​ផ្ទុះ​ដូច​ទឹក​បាក់​ទំនប់​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី ២៦ ​សីហា​នេះ បន្ទាប់​ពី​អ្នក​កាសែត​សញ្ជាតិ​ព័រទុយហ្គាល់ លោក Goncalo Lopes ​បញ្ជាក់​ច្បាស់ៗ​ថា ការ​ចរចា​លើ​ការ​នាំ​យក Cristiano Ronaldo ចេញ​ពី Juventus ទៅ​កាន់​ក្លឹប Manchester City គឺ​ឈាន​ដល់​ការ​សម្រេច​ហើយ។

សូម្បី​តែ​ទំព័រ​បាល់ទាត់ Bleacher Report ដែល​មាន Follower ជិត ១០ លាន​នាក់​លើ Instagram ក៏​បាន​សម្រង់​ព័ត៌មាន​ខាង​លើ​មក​បន្ត​ចែកចាយ​ផង​ដែរ នាំ​ឲ្យ​យើង​កាន់​តែ​ជឿជាក់​ថា វា​ជា​ព័ត៌មាន​ពិត ត្រៀម​នឹង​ប្រកាស​ផ្លូវការ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

3036

0_GettyImages 79687953

វា​ជា​រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ ព្រោះ​ដូច​យើង​បាន​ដឹង​ស្រាប់​ហើយ Ronaldo ជា​អតីត​កីឡាករ​នៅ​បិសាច​ក្រហម Man Utd ហើយ​លោក​បែរ​ជា​ជ្រើសរើស​ការ​ផ្ទេរ​ទៅ​ក្លឹប​គូ​ប្រជែង Man City ដោយ​គ្មាន​ការ​ស្ទាក់ស្ទើរ។

Ice_screenshot_20210826 202517

យើង​មិន​ច្បាស់​នោះ​ទេ​ថា​ការ​សម្រេច​ចិត្ត​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​អ្វី តែ​បើ​យើង​មើល​ជាក់ស្តែង​ទៅ​រយៈ​ពេល ៣ ឆ្នាំ ដែល CR7 ចាយ​ពេល​នៅ​ Turin គឺ​លោក​មិន​ទទួល​បាន​ជោគជ័យ​ដូច​ការ​ចង់​បាន​នោះ​ឡើយ តួ​យ៉ាង​ដូច​ពាន Champions League និង​ពាន​ឯកត្តជន​ Ballon d'Or ដែល​ខាន​ស្គាល់​រសជាតិ​ចាប់​តាំង​ពី​ការ​ដើរ​ចេញ​ពី​ក្លឹប Real Madrid។

Wjoy44fvd6xqfyeu_1629950822

រំឭក​ថា​សុពលភាព​កុងត្រា​របស់ Ronaldo នៅ​ក្លឹប​សេះ​បង្កង់​ ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ​ក្រោយ ២០២២ ហើយ​បើ​តាម​ដំណឹង​ City ត្រូវ​ចាយ​លើ​តម្លៃ​ផ្ទេរ​ចេញ ២៥ លាន​ផោន​ប្រគល់​ទៅ​ក្លឹប​អាណាព្យាបាល។ រី​ឯ​តម្លៃ​ពលកម្ម​យើង​ទទួល​បាន​ព្រឹក​នេះ គឺ​មេឃ​ខៀវ​ផ្តល់​ឲ្យ ២៣០ ០០០ ផោន/សប្តាហ៍ លើ​សុពលភាព​កុងត្រា​រយៈ​ពេល ២ ឆ្នាំ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក