ទាយសន្លឹកបៀ៖ បើចង់បោះទុនរកស៊ី ឬចង់ពង្រីកមុខរបរ នៅពេលនេះបានទេ? រើសសន្លឹកបៀមួយដើម្បីស្រាយចម្ងល់ និងចំណុចត្រូវប្រុងប្រយ័ត្ន

ថ្ងៃនេះគេហទំព័រក្នុងស្រុក នឹងនាំប្រិយមិត្តមកបើកបៀទស្សទាយស្ថានការណ៍ថា តើអ្នកគួរសម្រុកទៅមុខ ឬគួរចាប់ហ្វ្រាំង រង់ចាំពេលវេលាសមរម្យដើម្បីចុះទុនរកស៊ី?

ចូលតាំងចិត្តឲ្យស្ងប់ នឹកគិតពីអ្វីដែលអ្នកចង់ដឹង ហើយរើសសន្លឹកបៀមួយដែលទាក់ទាញអ្នកបំផុត ដើម្បីដឹងថា ការចង់បើកអាជីវកម្មផ្ទាល់ខ្លួន ឬការពង្រីកអាជីវកម្ម ដល់វេលាសមគួរឬអត់?

W644.jpeg 5

 

បើកគំនរបៀទី 1

PicsArt_08 26 12.33.58

អ្នកគួរតែបន្ថយល្បឿនសន្សឹមៗ ព្រោះអាចមានបញ្ហាចាស់ៗ ឬការចំណាយទាក់ទងនឹងមនុស្សវ័យក្មេងជាង ឬសមាជិកគ្រួសារដែលនៅតែធ្វើឲ្យអ្នក​ខ្វល់ខ្វាយ តានតឹង ។ ប្រសិនបើពេលនេះ អ្នកចុះទុនបើកអាជីវកម្មផ្ទាល់ខ្លួន ឬការពង្រីកអាជីវកម្ម វាអាចបង្កឱ្យមានភាពច្របូកច្របល់ បង្វិលលុយមិនទាន់ ហើយផលចំណេញក៏បានមក មិនគួរឱ្យពេញចិត្តផងដែរ ។

ចំណុចដែលត្រូវប្រុងប្រយ័ត្ន

គួរព្យាយាមសន្សំទ្រព្យសម្បត្តិ លុយកាក់ និងដោះស្រាយបញ្ហាឱ្យបានដាច់ស្រេចជាមុនសិន។ បន្ទាប់ពីជម្រះបញ្ហាជាច្រើនរួចហើយ អ្នកអាចចាប់ផ្តើមបោះទុនលើអាជីវកម្មផ្ទាល់ខ្លួន ឬពង្រីកអាជីវកម្ម នៅពេលអ្នកឆ្លងកាត់ស្ថានការណ៍ដ៏រញ៉េរញ៉ៃរួចហើយ អ្វីៗនឹងរលូនគួរជាទីគាប់ចិត្តមិនខាន ។

 

បើកគំនរបៀទី 2

PicsArt_08 26 12.36.35

ដល់ពេលដែលអ្នកត្រូវចាប់ផ្តើមប្រតិបត្តិការហើយ វាជាពេលវេលាល្អ ក្នុងការបោះទុនបើកអាជីវកម្មផ្ទាល់ខ្លួន ឬពង្រីកអាជីវកម្មរបស់អ្នក។ អ្នកនឹងមានឱកាសដ៏ធំ ដើម្បីបង្ហាញខ្លួនឧទាហរណ៍ ប្រសិនបើអ្នកត្រូវការដៃគូសហការ ឬស្វែងរកឱកាសផ្តល់មូលនិធិ ការវិនិយោគនៅពេលនេះ វានឹងនាំឱ្យអាជីវកម្មអ្នកមានស្ថិរភាពហិរញ្ញវត្ថុ សម្រាប់អ្នកនាពេលអនាគតផងដែរ។

ចំណុចដែលត្រូវប្រុងប្រយ័ត្ន

សម្រាប់អ្នកដែលត្រៀមខ្លួនបោះទុនក្នុងអាជីវកម្មផ្ទាល់ខ្លួន ឬចង់ពង្រីកមុខរបរ គួរប្រយ័ត្នប្រយែងពីគំនិតអវិជ្ជមានមួយចំនួននៅក្នុងចិត្តរបស់អ្នក ហើយនេះគឺជាការចាប់ផ្តើមថ្មី អាចមានដៃគូប្រកួតប្រជែងច្រើន ប៉ុន្តែប្រសិនបើអ្នកមានការតាំងចិត្តខ្ពស់ និងមានការប្តេជ្ញាចិត្តគ្រប់គ្រាន់ អ្នកនឹងអាចជម្នះឧបសគ្គជាច្រើន ជាមួយនឹងសមត្ថភាព និងមនុស្សនៅជុំវិញអ្នកដែលតែងតែគាំទ្រអ្នក។

 

បើកគំនរបៀទី 3

PicsArt_08 26 12.38.26

នៅដំណាក់កាលនេះ អ្នកអាចចាប់ផ្តើមបោះទុន ឬពង្រីកអាជីវកម្មផ្ទាល់ខ្លួនបានហើយ ប៉ុន្តែមើលទៅអ្នកហាក់ដូចជា មានអារម្មណ៍ថាខ្លួនឯងមិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយទេ អ្នកមានការព្រួយបារម្ភ និងគ្មានសុវត្ថិភាព ទាំងដែលមានឱកាសល្អៗចូលមកហើយ ក៏អ្នកនៅតែស្ទាក់ស្ទើរ និងភ័យខ្លាច រហូតធ្វើឲ្យសក្តានុពលរបស់អ្នកត្រូវបានបាត់បង់ទៅតាមនោះ ។

ចំណុចដែលត្រូវប្រុងប្រយ័ត្ន

អ្នកត្រូវចាប់ផ្តើមជាថ្មី ឬធ្វើអ្វីមួយដែលថ្មី ហើយវាសនានឹងគាំទ្រអ្នក ទោះបីជានៅដើមដំបូង អ្វីៗជាច្រើនហាក់ដូចជាពិបាក ប៉ុន្តែវាមានឱកាសសម្រាប់ការរីកចម្រើន និងស្ថិរភាពនាពេលអនាគត ។

 

បើកគំនរបៀទី 4

PicsArt_08 26 12.40.09

វាជាឱកាសដ៏ល្អ សម្រាប់អ្នកដើម្បីចាប់ផ្តើមបោះទុនលើអាជីវកម្មផ្ទាល់ខ្លួនរបស់ ឬចង់ពង្រីកមុខរបររបស់អ្នកហើយ វានឹងក្លាយជាគ្រឹះដ៏ល្អនាពេលអនាគត ព្រោះអ្នកមានបទពិសោធន៍ច្រើន ហើយដឹងពីអ្វីដែលត្រូវធ្វើ អ្វីដែលមិនត្រូវធ្វើ ។ អ្នកជាមនុស្សមានសមត្ថភាព និងពូកែវិនិយោគ ទោះយ៉ាងណា ដោយសារពីមុនមក អ្នកធ្លាប់ឆ្លងកាត់ភាពបរាជ័យ កំហុស ការចាញ់បោកគេពីមុនមក ម្ល៉ោះហើយវានៅតែធ្វើឲ្យអ្នកមានអារម្មណ៍ស្រពិចស្រពិល និងគ្មានសុវត្ថិភាព វាអាចធ្វើឲ្យអ្នកបាត់បង់ឱកាសល្អៗដែរ ។

ចំណុចដែលត្រូវប្រុងប្រយ័ត្ន

នៅពេលបោះទុនលើអាជីវកម្មផ្ទាល់ខ្លួន ឬពង្រីកអាជីវកម្ម សូមប្រយ័ត្នចំពោះស្ថានភាពស្ត្រេសដែលអាចកើតឡើង ពីភាពតានតឹងផ្ទាល់ខ្លួនរបស់អ្នក ចូលព្យាយាមជម្រះ និងគ្រប់គ្រងស្ថានភាពឲ្យបានល្អ ព្រោះអ្នកប្រហែលជាត្រូវការធ្វើការច្រើន ក្នុងពេលតែមួយ ឬធ្វើការជាមួយនរណាម្នាក់ដែលមិនសូវជាយល់ការងារ ប៉ុន្តែអ្នកនឹងអាចឆ្លងកាត់វាដោយសមត្ថភាពផ្ទាល់ខ្លួន ៕

ប្រភព៖ Knongsrok