CNCC កំណត់យកក្រុមតំណាងជាតិមានសិទ្ធិ ទៅចូលរួមប្រកួតពានរង្វាន់AFC CUP 2022

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅ​កាត់​ថា CNCC បានប្រកាសនីតិវិធីក្នុងការកំណត់យកក្រុមតំណាងជាតិមានសិទ្ធិ ទៅចូលរួមប្រកួតពាន AFC CUP 2022 ក្នុងករណីបើការប្រកួតពានរង្វាន់ Metfone Cambodian League 2021 & Hun Sen Cup 2021 មិនអាចបញ្ចប់ទៅដោយរលូនតាមកម្មវិធីបាន។

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា កំណត់យកក្រុមតំណាងជាតិ ទៅ​លេង​នៅ AFC CUP 2022 នឹងកំណត់ដូចខាងក្រោម៖

Maxresdefault

ប្រសិនបើការដំណើរការប្រកួតពានរង្វាន់Metfone Cambodian League 2021 & Hun Sen Cup 2021 មិនបញ្ចប់ក្នុងឆ្នាំ២០២១ នោះទេ សិទ្ធិចូលរួមប្រកួតពានរង្វាន់ជើងឯកបាល់ទាត់ទ្វីបអាស៊ី (AFC CUP 2022) នឹងបានទៅក្រុមជើងឯកឆ្នាំ២០២០ ។

ដោយ​ឡែក! ប្រសិនបើការដំណើរការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការប្រកួតពានរង្វាន់ មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២១ ដំណើរ ការចប់ទៅតាមដូចការគ្រោងទុក សិទ្ធិចូលរួមប្រកួតពានរង្វាន់ជើងឯកបាល់ទាត់ទ្វីបអាស៊ី (AFC CUP 2022) សូមរក្សានៅដដែលសម្រាប់ក្រុមដែលទទួលបានជើងឯកឆ្នាំ២០២១។

កាល​ពី​រដូវ​កាល​មុន! ក្លិប​បឹង​កេត​តំណាងកម្ពុជាសម្រាប់​ការ​ប្រកួត​ AFC Cup 2021 នេះ​ប៉ុន្តែ​ដោយ​សារ​ស្ថានភាពកូវីដ១៩ រីករាលដាល​ក្នុងតំបន់អាស៊ាន និង​ការ​លើក​ពេលច្រើន​ដង​ពេក AFC សម្រេច​ចិត្ត​បិទចោល​ការ​ប្រកួតទាំងអស់ក្នុងរដូវ​កាល​នេះតែ​ម្ដង។

240465936_1282213562216492_4248941055300038069_n

240146362_1282213528883162_4680583342361409471_n

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: