ក្នុងករណីដែលអ្នកខកខានមិនបានដឹងនោះ ពេលនេះ Saul Niguez កំពុងឈានដល់ការផ្ទេរទៅកាន់ក្រុមតោខៀវ Chelsea ដែលអាចបំផុតគឺក្នុងលក្ខខ័ណ្ឌខ្ចីជើងជាមួយនឹងជម្រើសទិញផ្ដាច់។
នេះបើយោងតាមប្រភពគួរឱ្យទុកចិត្តជាច្រើន គាត់ចង់ចាកចេញពី Atletico Madrid ហើយត្រូវបានកំណត់សម្រាប់ការផ្លាស់ប្តូរក្របខ័ណ្ឌ Premier League ។ ខ្សែបម្រើរូបនេះត្រូវបានក្រុមហង្សក្រហមទាក់ទងក្នុងទីផ្សាច់ដោះដូរកីឡាកររដូវក្ដៅនេះដែរ ប៉ុន្តែទីបំផុតគ្មានលិខិតដេញថ្លៃណាមួយត្រូវបានបញ្ជូនពីហង្សក្រហម Liverpool ឡើយ។
យោងតាមកាសែត The Times ការទាមទារប្រាក់ឈ្នួលរបស់ Saul បានធ្វើឱ្យក្លឹបហង្សក្រហម Liverpool ឈប់ចង់បាន។ ក្លឹបមានគម្រោងបង់ប្រាក់ឱ្យគាត់២០ម៉ឺនផោនក្នុងមួយសប្ដាហ៍តែប៉ុណ្ណោះ។
លើសពីនេះទៅទៀត! យោងតាមរបាយការណ៍ក្រុមហង្សក្រហមមិនចង់បានខ្សែបម្រើបន្ថែមឡើយ ព្រោះពួកគេមានកីឡាករចំនួន ៨ នាក់នៅក្នុងតំណែងនោះរួចទៅហើយ។ វាមិនចាំបាច់ត្រូវការការពង្រឹងតំបន់នោះទេ។
ប្រភព Liverpool Echo បានរាយការណ៍ថា ខណៈពេលដែលការចាកចេញរបស់ Gini Wijnaldum គឺមិនសមស្របនោះ ហង្សក្រហមរំពឹងថា Curtis Jones និង Naby Keita នឹងឡើងមកលេងនៅរដូវកាលនេះ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក