ក្រោយគម្រោងចាកចេញពី Spurs ត្រូវរលាយដូចអំបិលត្រូវទឹក Kane ទាមទារប្រាក់ឈ្នួលប្រចាំសប្ដាហ៍៤០ម៉ឺនផោន

កាសែត The Times រាយការណ៍ថា Tottenham Hotspur នឹងត្រូវធ្វើឱ្យ Harry Kane ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅក្របខ័ណ្ឌ Premier League បន្ទាប់ពីខ្សែប្រយុទ្ធអង់គ្លេសបរាជ័យរបស់ក្នុងការចាកចេញពីក្លិបនៅរដូវក្តៅនេះ។

0_GettyImages 1318306930

ថ្វីបើមានការបញ្ជាក់ពីបំណងប្រាថ្នារបស់គាត់សម្រាប់ការប្រកួតប្រជែងថ្មីក៏ដោយក៏ Kane នឹងត្រូវបន្ត​លេង​នៅក្រុមមាន់ខ្នាយមាសនៅពេលនេះ ខណៈដែលក្រុម Manchester City បានបដិសេធមិនព្រមបង់ថ្លៃកុងត្រាតម្លៃ ១៥០ លានផោនដែល Spurs បាន​ដាក់ជូន ។

Man City Badge Harry Kane

ជាលទ្ធផល The Times យល់ថាក្រុមនៅភាគខាងជើងទីក្រុងឡុងដ៍មួយ​នេះចង់ឱ្យ Kane ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលវែង។ ទោះយ៉ាងណាក៏ដោយពួកគេត្រូវតែស្ម័គ្រចិត្តចំណាយ ៤០០.០០០ ផោនក្នុងមួយសប្តាហ៍ដើម្បីរក្សាប្រធាន​ក្រុមជម្រើស​ជាតិអង់គ្លេសរូបនេះ។

RF PL TOP EARNERS TEASER

កុងត្រាបច្ចុប្បន្នរបស់ Kane មានសុពលភាពរហូតដល់ឆ្នាំ ២០២៤ ហើយគេជឿជាក់ថានឹងទទួលបានប្រាក់ឈ្នួលប្រចាំសប្តាហ៍ប្រហែល ៣០ ម៉ឺនផោនប៉ុណ្ណោះ។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: