នៅពេលស្ត្រីមានប្រាក់ចំណូលផ្ទាល់ខ្លួនពិតណាស់ដែលថា ពួកគេមិនខ្លាចក្នុងការរស់នៅនិងការសម្លឹងមកនូវក្នុងភ្នែកអ្នកដទៃឡើយ។ ជាពិសេសស្រ្តីនឹងមានឱកាសក្នុងការគ្រប់គ្រងលើជីវិតខ្លួនឯងកាន់តែច្រើនឡើង។ ដូច្នេះហើយថ្ងៃនេះយើងនិងណែនាំអ្នកពីវិធីសាស្រ្តមួយចំនួនខាងក្រោមដែលស្រី្តគួរតែអនុវត្ត។
១. ត្រូវមានប្រាក់ចំណូលផ្ទាល់ខ្លួន
ទោះបីជាប្តីរបស់អ្នកនិយាយថា គាត់នឹងមើលថែអ្នកហើយមិនថាប្តីអ្នកជាអ្នកមានប៉ុណ្ណាក៏ដោយកុំទទួលយកការស្នាក់នៅផ្ទះក្រោមការគ្រប់គ្រងរបស់គេ។ ស្ត្រីសម័យថ្មីត្រូវការចេញក្រៅដើម្បីរកលុយរកភាពសប្បាយសម្រាប់ខ្លួនឯងបង្កើនចំណេះដឹងដោយមិនមែនគ្រាន់តែនៅផ្ទះនោះទេ។ យ៉ាងណាមិញ នៅពេលស្ត្រីមានប្រាក់ចំណូលផ្ទាល់ខ្លួនពួកគេមិនខ្លាចក្នុងការរស់នៅក្នុងក្រសែភ្នែកអ្នកដទៃឡើយ។ ជាពិសេសអ្នកនឹងមានការគ្រប់គ្រងលើជីវិតរបស់អ្នកកាន់តែច្រើនទៀតផង។
២. ត្រូវរក្សាប្រវត្តិឥណទានបានល្អ
ស្ត្រីដែលមានប្រាជ្ញាតែងតែរួមចំណែកធ្វើការក្នុងផ្ទះមិនថា ស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ អ្នកមិនគួរបណ្ដោយឱ្យខ្លួនអ្នកធ្លាក់ខ្លួនជាប់បំណុលធនាគារឡើយ។ នោះគឺជាវិធីដើម្បីជួយអ្នកឱ្យមានតុល្យភាពជីវិតរបស់អ្នក។
៣. ត្រូវបោះបង់អ្វីដែលមិនចាំបាច់
អ្នកត្រូវចងចាំថាមិនថាអ្នកណាម្នាក់ប្រព្រឹត្ដយ៉ាងណាចំពោះអ្នកទេ បើអ្នកជឿថាអ្នកនិយាយត្រូវបន្ទាប់មកត្រូវតែរក្សាភាពស្ងប់ស្ងាត់ហើយអនុញ្ញាតឱ្យអ្វីៗដំណើរការធម្មតាទៅ។ ស្ត្រីចាប់ផ្តើមធ្វើអ្វីដែលអាចធ្វើទៅបានដោយមិនពឹងផ្អែកលើប្រាក់ចំណូលពីប្រភពដែលមិនបានគ្រប់គ្រងដូចជា ការទទួលបានអត្ថប្រយោជន៍ពីស្វាមី ប្រាក់ឧបត្ថម្ភកូនឬប្រាក់សោធននិវត្តន៍៕
ប្រភព៖ បរទេស
ដោយ៖ សុភាព