តាមក្បួនចាស់បុរាណគេក៏មានវិធីសម្គាល់ពីជោគវាសនារបស់មនុស្សស្រីទៅថ្ងៃអនាគតផងដែរ ដោយត្រឹមតែមើលលើទម្រង់រាងកាយដូចខាងក្រោម៖
១) មានខ្សែ ៣ ជួរនៅលើក
មើលទៅផ្នែកករបស់ពួកគេ បើស្រ្តីនោះឃើញមានខ្សែត្រង់រត់ ៣ ជួរ ជាទូទៅច្រើនតែមានសម្រស់ស្រស់ស្អាតពីធម្មជាតិ មានអំណោយទានផ្នែកទ្រព្យ ហើយទៅថ្ងៃមុខអាចរកបានស្វាមីល្អ ជួយឲ្យជីវិតនាងមានភាពស្រណុកសុខស្រួលបាន។
២) កពេញហើយមូល
ស្រ្តីដែលមានទម្រង់ក ពេញហើយមូល ច្រើនតែជាមនុស្សដែលបានផ្លែផ្កាជោគជ័យក្នុងជីវិត ពួកគេអាចមានសំណាងរកបានស្វាមីល្អ ដែលមានទេពកោសល្យបង្កើតទ្រព្យ និងតែងតែស្មោះត្រង់ជានិច្ចចំពោះភរិយា។
លើសពីនេះនាងក៏ជាមនុស្សដែលសំណាងបំផុតផងដែរ ព្រោះកិច្ចការងារអ្វី តែងតែងាយសម្រេចបានជោគជ័យ ហើយជួបការលំបាក ក៏មិនលំបាកយូរ ពោលអាចឆ្លងផុតបានសឹងតែគ្រប់ឧបសគ្គ។
៣) កស្តើង ប៉ុន្តែកខ្លី
តាមក្បួនបុរាណដំណាលថា អ្នកមានទម្រង់កដូចទម្រង់ទី ៣ នេះ គឺមានលេខជីវិតមិនល្អ ហើយតែងតែជាស្រ្តីឯកោ ដែលពិបាកនឹងរកបានគូគាប់ក្នុងជីវិតខ្លាំងណាស់។ មនុស្សប្រភេទនេះ ក៏រាងខ្សត់ទ្រព្យផងដែរ ហើយពួកគេរមែងជួបបញ្ហាលំបាកច្រើនក្នុងជីវិត ក៏ដោយសារតែភាពមិនច្បាស់លាស់និងមិនប្រាកដប្រជាពីកំណើត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក