តេស្ដចិត្តសាស្រ្ត ដឹងពីស្ថានភាពជីវិតគូរបស់អ្នក សូមរើសរូបគូស្នេហ៍មួយគូ ដែលអ្នកមើលទៅមានសុភមង្គលបំផុត ដើម្បីដឹងចម្លើយ

អ្នកចិត្តសាស្រ្តបានរកឃើញថា ការសម្លឹងមើលអាកប្បកិរិយាដែលគូស្នេហាមានចំពោះគ្នាទៅវិញទៅមក អាចដឹងពីស្ថានភាពស្នេហារបស់គេយ៉ាងណា ។ លើសពីនេះអាកប្បកិរិយារបស់រាងកាយបានបង្ហាញមកដោយមិនដឹងខ្លួន ក៏ឆ្លុះបញ្ចាំងពីស្ថានភាពនៃចិត្តរបស់បុគ្គលនោះដែរ។ ដូច្នេះសូមជ្រើសរើសគូស្នេហា ដែលអ្នកគិតថាមានសុភមង្គលបំផុត ហើយអានចម្លើយនៅខាងក្រោម ។

15542838502005

A. នារីមានមោទនភាព ចំពោះមិត្តប្រុសរបស់ខ្លួន

15542838512688

អ្នកចង់បង្ហាញឲ្យពិភពលោក បានដឹងបានឃើញពីគូស្នេហ៍របស់អ្នក។ បើតាមរូបភាពនេះ យើងអាចមើលឃើញថា ខាងស្រីពិតជាស្រឡាញ់ខាងប្រុសខ្លាំងណាស់ នរណាបាននារីម្នាក់នេះជាភរិយាពិតជាសំណាងណាស់ ប៉ុន្តែនាងក៏មានភាពឯករាជ្យ យល់ច្បាស់ពីអ្វីដែលខ្លួនចង់បាន ចំណែកខាងប្រុសគឺ មានភាពស្ងប់ស្ងាត់រូបគេមានឆន្ទៈលះបង់ចំពោះស្នេហានេះ ។

B. នៅពេលមានស្នេហា នារីម្នាក់នេះកាន់តែលះបង់

15542838517925

នារីបែបនេះ ត្រូវបានគេហៅថាជា “ភរិយាល្អ” ជាសំណាបយោងដី ដោយមានជំនួយពីស្ត្រី  បុរសនឹងអាចផ្តោតអារម្មណ៍ច្រើនលើការងារ ខាងស្វាមីពិតជាមាន មោទនភាពចំពោះភរិយារូបនេះខ្លាំងណាស់ ។

C. ពួកគេមើលទៅមានសុភមង្គលបំផុត

15542838514906

គូស្នេហ៍មួយគូនេះ ខាងប្រុសជាមនុស្សរឹងមាំ និងលេចធ្លោ ឯខាងស្រីគឺទន់ខ្សោយជាង ខាងប្រុសចូលចិត្តសេរីភាព ខាងស្រីមានភាពទន់ភ្លន់ និងយល់ពីចិត្តខាងប្រុសច្រើន ។ ពេលខ្លះខាងប្រុសហាក់មានភាពចង់មានចង់បាន ឯខាងស្រីក៏ពេញចិត្តនឹងស្របតាម ។

D. មើលឃើញថា អ្នកទាំងពីរកំពុងតែស្រលាញ់គ្នា

15542838519650

អ្នកទាំង ២ ស្រឡាញ់គ្នាទៅវិញទៅមកខ្លាំង គូស្វាមីភរិយាបែបនេះស្រឡាញ់គ្នាដោយគ្មានលក្ខខ័ណ្ឌ គឺជាទំនាក់ទំនងមានស្ថិតស្ថេរណាស់ ។

E. មើលទៅមានសេចក្ដីសុខ

15542838523342

មិនចាំបាច់ទាល់តែផ្តល់អ្វីច្រើនទេ គ្រាន់តែមានគ្នាទៅវិញទៅមក បាននៅក្បែរគ្នាគឺពេញចិត្តហើយ គូរបស់អ្នកប្រាថ្នាចង់នៅជាមួយគ្នារហូតដល់ចាស់កោងខ្នង ។

F. មិនខ្វល់ពីភ្នែកអ្នកដទៃ

15542838527883

គូរបស់អ្នក មិនខ្វល់ពីភ្នែកដែលអ្នកដទៃមើលឃើញមកយ៉ាងម៉េចឡើយ អ្នកទាំងពីរគោរពគ្នា ទុកចិត្តគ្នា និងការពារគ្នាទៅវិញទៅមក ហើយចូលចិត្តចំណាយពេលជាមួយគ្នា នៅកន្លែងឯកជនផ្ទាល់ខ្លួន ។

G. មានសេចក្តីសុខបំផុត គូស្នេហ៍ស្មោះស្ម័គ្រ ចូលចិត្តនៅក្បែរគ្នារហូត

15542838525571

អ្នកមិនខ្វល់មាត់អ្នកដទៃនិយាយអ្វីទេ សំខាន់អ្នកទាំង ២ ស្រឡាញ់គ្នា ហើយមានតែអ្នកទាំង ២ ទេដែលយល់ពីជម្រៅចិត្តនេះ អ្នកជាគូស្នេហ៍ដែលមានសេចក្ដីសុខបំផុត នៅក្នុងក្រសែភ្នែកអ្នកដទៃ ហើយក៏មិនខ្លាចនិងបង្ហាញឲ្យគេឃើញដែរ ៕

ប្រភព៖ Knongsrok