លីគកំពូលព័រទុយហ្គាល់ឡើង​វ៉ាដាច់លីគកំពូលបារាំងក្នុងតារាងចំណាត់​ថ្នាក់របស់ UEFA’s coefficient ranking

លីគ​កំពូលព័រទុយហ្កាល់ Primeira Liga បាននាំមុខលីគកំពូលបារាំង Ligue 1 ក្នុងចំណាត់ថ្នាក់មេគុណនៃ​សមាគមលីគល្អបំផុត​ក្នុង​ទ្វីបអឺរ៉ុប។

Screenshot_3

លីគ​កំពូលព័រទុយហ្គាល់បានកើតឡើងបន្ទាប់ពី Benfica ឈ្នះការប្រកួតវគ្គជម្រុះ Champions League ទល់នឹង PSV Eindhoven កាល​ពី​យប់មិញ ហើយកក់កៅអីក្នុងការប្រកួតវគ្គ​ជម្រុះតាមពូលសម្រាប់រដូវកាល ២០២១/២២ ។

បច្ចុប្បន្នព័រទុយហ្កាល់មានមេគុណ ៤៤.២១៦ពិន្ទុ ដែលច្រើនជាងបារាំងបន្តិច (៤៣.៤៩៨) ។ នេះ​មានន័យថា ពួកគេក៏ស្ថិតនៅចំណាត់ថ្នាក់លេខ ៥ ក្នុងចំណាត់ថ្នាក់កំពូល​ល្អ​បំផុត​នៅ​អឺរ៉ុប ដែលមានន័យថាលីគកំពូលព័រទុយហ្កាល់ឥឡូវនេះទទួលបានកិត្យានុភាពក្នុងនាមជាលីកកំពូលទាំង ៥ របស់អឺរ៉ុបនាំមុខ Ligue 1 របស់​បារាំង​។

E9lfeQhXoAMUztj

បារាំងសង្ឃឹមថា PSG អាចធ្វើបានយ៉ាងល្អនៅក្នុងក្របខ័ណ្ឌ Champions League រដូវកាលនេះ ដើម្បីជួយពួកគេឱ្យទទួលបានកិត្តិនាមជាលីកកំពូលទាំង ៥ របស់អឺរ៉ុប។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: