ឈ្វេងយល់! នេះជាការមើលឃើញពីភាពខុសប្លែកគ្នារវាងធុងសំរាមរបស់អ្នកមាននិងអ្នកក្រ!

»»តើមានអ្វីនៅក្នុងធុងសំរាមរបស់បុរសអ្នកមាន?

គ្មានបារីស្រានិងភេសជ្ជៈប៉ូវកម្លាំង៖ អ្នកមានតែងតែដឹងពីរបៀបការពារសុខភាព។ ពួកគេតែងចំណាយពេលច្រើនក្នុងការធ្វើលំហាត់ប្រាណក៏ដូចជា ការបំពេញបន្ថែមជាមួយមុខម្ហូបឆ្ងាញ់ៗ ... ។

អាហារវេចខ្ចប់តិចតួចជាប្រភេទដំឡូងបារាំង៖ ដោយសារតែអាហាររហ័សនិងធ្វើឲ្យមានបញ្ហាដល់សុខភាពល្អ ដូច្នេះហើយពួកគេនឹងមិនផ្តល់អាទិភាពដល់អាហារទាំងនេះឡើយ។

ផលិតផលថែរក្សាសម្ផស្សជាច្រើនជាប្រភេទថែរក្សាស្បែក៖ អ្នកមានច្រើនតែចូលចិត្តវិនិយោគលើសុខភាពផ្ទាល់ខ្លួន មិនត្រឹមតែមានសុខភាពល្អនៅខាងក្នុងប៉ុណ្ណោះទេថែមទាំងសម្រស់ខាងក្រៅទៀតផង។

»»តើមានអ្វីនៅក្នុងធុងសំរាមរបស់ជនក្រីក្រ?

កញ្ចប់ឈីបនិងភេសជ្ជៈប៉ូវកម្លាំង៖ សម្រាប់មនុស្សជាច្រើនអាហាររហ័សដែលមានតម្លៃថោកងាយស្រួលក្នុងការញ៉ាំ។ ពួកគេរើសយកអាហារទាំងនេះដើម្បីបំពេញក្រពះជាច្រើនថ្ងៃ ប្រាកដណាស់ថាសុខភាពរបស់ពួកគេនឹងកាន់តែយ៉ាប់យ៉ឺនបន្តិចម្តងៗ។

មានដបប្លាស្ទិកច្រើនថង់នីឡុង៖ សម្ភារៈទាំងនោះពិតជាមានតំលៃថោក ប៉ុន្តែមានផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថានជុំវិញ ហើយជីវិតនាពេលអនាគតក៏អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។

សំរាមកំប៉ុងកើនឡើងខ្ពស់៖ អ្នកវិទ្យាសាស្ត្រជាច្រើនបានបង្ហាញថា បរិយាកាសរស់នៅស្អាតនិងមានសណ្តាប់ធ្នាប់ល្អន អាចជួយឱ្យមនុស្សមានអារម្មណ៍ស្រសស្រាយ ស្រួលធ្វើការនិងមានស្មារតីភ្លឺស្វាង។ ទោះយ៉ាងណាជនក្រីក្រតែងតែធ្វើឱ្យកន្លែងមានភាពរញ៉េរញ៉ៃមិនស្អាតនិងពេលខ្លះគ្របដណ្ដប់ដោយសំរាម ...៕

ដោយ៖ សុភាព