ស្ត្រីគ្រប់រូបមិនចាំបាច់រកលុយបានច្រើនក៏បាន ប៉ុន្តែពួកគេត្រូវតែមានឯករាជ្យភាពខាងសេដ្ឋកិច្ច អាចមើលថែខ្លួនឯងដោយមិនពឹងផ្អែកលើនរណាម្នាក់ ។ ជាការពិតដែលមនុស្សគ្រប់គ្នាដឹងច្បាស់ថា បុរសចូលចិត្តនារីស្រស់ស្អាតហើយតែងសរសើរស្ត្រីថា ឆ្លាត។ ប៉ុន្តែដើម្បីរួមរស់ជាមួយគ្នាពេញមួយជីវិតរបស់ពួកគេ ប្រាកដណាសបុរសនឹងចង់នៅជាមួយមនុស្សស្រីដែលមានចរិកសុភាពរាបសា។
ស្ត្រីស្លូតបូតប្រៀបដូចជាទឹកសាបត្រជាក់ ដែលអាចជួយបន្ធូរភាពអស់កម្លាំងនិងកង្វល់ទាំងអស់នៅក្នុងបេះដូងបុរស បន្ទាប់ពីមកពីធ្វើការនឿយហត់គាត់គ្រាន់តែចង់ទៅផ្ទះដើម្បីមើលថែប្រពន្ធរបស់គាត់ប៉ុណ្ណោះ។ ប៉ុន្តែស្ត្រីត្រូវចងចាំថា ភាពទន់ភ្លន់មិនមែនទន់ខ្សោយទេ ហើយនៅពីក្រោយភាពទន់ភ្លន់និងភាពស្លូតបូតនោះ គឺជាបេះដូងដ៏រឹងមាំភាពធន់នៅពេលប្រឈមមុខនឹងព្យុះឬរឿងរ៉ាវផ្សេងៗ។
ជាពិសេសស្ត្រីក៏ត្រូវដឹងពីរបៀបស្ងៀមស្ងាត់ដែលអាចធ្វើឱ្យស្វាមីរបស់នាងគោរពនិងកោតសរសើរនាងថែមទៀត។ មិនតែប៉ុណ្ណោះក៏មិនមានការស្តីបន្ទោសនិងរអ៊ូររទាំ។ ស្ត្រីល្អមិនត្រូវក្រអឺតក្រទមនិងការសុភាពរាបសាទេប៉ុន្តែតែងតែក្លាហាន៕
ដោយ៖ សុភាព