ស្ត្រី​ពពោះ​ត្រូវ​ដឹង! បើ​ចង់​កើត​កូន​មក​ស្បែក​ស​ស្អាត ត្រូវ​ទម្លាប់​ទទួល​ទាន​អាហារ​ទិព្វ​ ៥ នេះ

ខាង​ក្រោម​គឺ​ជា​អាហារ​ទាំង ៥ ដែល​អាច​ជួយ​ឲ្យ​ស្រ្តី​ពពោះ អាច​បង្កើត​កូន​មក​បាន​ស្បែក​ស​ស្អាត៖

៥) ផ្លែ​ប៉ោម

Apples 101 About 1440x810

ដោយសារ​តែ​ផ្លែ​ប៉ោម​មិន​ត្រឹម​តែ​សម្បូរ​ទៅ​ដោយ​វីតាមីន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​មាន​អាស៊ីដ Malic ដែល​មាន​ឥទ្ធិពល​បង្កើន​អេម៉ូក្លូប៊ីន ជួយ​ឲ្យ​ស្បែក​ទារក​គ្មាន​ស្នាម​អុជ​ខ្មៅ ភ្លឺ​រលោង ឡើង​ពណ៌​ផ្កា​ឈូក​ខ្ចី។ ដូច្នេះ​ស្រ្តី​ពពោះ គួរ​តែ​ទទួល​ទាន​ផ្លែ​ប៉ោម ១-២ ផ្លែ​ជា​រៀងរាល់​ថ្ងៃ។

៤) ផ្លែ​ក្រូច

4

អ្នក​ក៏​គួរ​ទទួល​ទាន​ផ្លែ​ក្រូច ២ ផ្លែ/ថ្ងៃ ព្រោះ​អី​វា​មាន​ផ្ទុក​ទៅ​ដោយ​វីតាមីន C ហើយ​ក៏​ជួយ​ឲ្យ​ទារក​ស្រូប​យក​ជាតិ​ដែក​និង​កាល់ស្យូម​បាន​ល្អ ដែល​នេះ​វា​ពិត​ជា​មាន​ប្រយោជន៍​សម្រាប់​ការ​បង្កើត​សារធាតុ​ពណ៌​ដ៏​ស្រស់​ស្អាត​សម្រាប់​ទារក។

ដើម្បី​ស្រូប​យក​អាហារូបត្ថម្ភ​ចេញ​ពី​ផ្លែ​ក្រូច​ល្អ​បំផុត អ្នក​ជំនាញ​ណែនាំ​ឲ្យ​ទទួល​ទាន​ទាំង​មូល (មិន​រាប់​សំបក) មាន​ន័យ​ថា ទទួល​ទាន​ទាំង​សរសៃ​សាច់​របស់​វា មិន​មែន​គ្រាន់​តែ​ច្របាច់​យក​ទឹក​ប៉ុណ្ណោះ​ទេ។ បន្ថែម​ពី​គុណប្រយោជន៍​ដល់​ស្បែក​ទារក សរសៃ​ក្រូច​ក៏​ជួយ​ឲ្យ​ម្តាយ​ជៀស​បាន​នៅ​បញ្ហា​ទល់​លាមក​ផង​ដែរ។

៣) ស៊ុត

3

ស៊ុត​មាន​ប្រូតេអ៊ីន និង​វីតាមីន A ដែល​ដើរ​តួ​ជួយ​ឲ្យ​ស្បែក​ស​និង​រលោង ដូច្នេះ​អ្នក​គួរ​តែ​ទទួល​ទាន​យ៉ាង​ហោច​ណាស់ ៤ គ្រាប់/សប្ដាហ៍។ តាម​ពិត​ទៅ​ស៊ុត​មិន​ត្រឹម​តែ​ល្អ​សម្រាប់​ស្បែក​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជួយ​ឲ្យ​ដំណើរការ​ចរន្ត​ឈាម​របស់​ម្តាយ​និង​កូន​ក្នុង​ផ្ទៃ​មាន​ភាព​ល្អ​ផង​ដែរ។

២) ទឹក​ដូង

2

ទឹក​ដូង​គឺ​ជា​ភេសជ្ជៈ​ដែល​ល្អ​បំផុត​ ដោយ​មាន​តាំង​ពី​វីតាមីន A, E, C ដែល​ជួយ​ឲ្យ​ស្បែក​ទារក​មាន​ពណ៌​ស និង​ផ្កា​ឈូក។ លើស​ពី​នេះ​វា​ក៏​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​និង​ឆ្អឹង​របស់​ទារក​ថែម​ទៀត។

១) ផ្លែ​បឺរ

1

ផ្លែ​បឺរ​មាន​វីតាមីន C និង E ដែល​វា​ដើរ​តួ​ក្នុង​ការ​លើក​កម្ពស់​ស្បែក​ឲ្យ​រឹងមាំ និង​ស។ ខ្លាញ់​ចេញ​ពី​ផ្លែ​បឺរ គឺ​ជា​ខ្លាញ់​ល្អ ដែល​ជួយ​អភិវឌ្ឍ​ស្បែក​ទារក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ដូច្នេះ​ម្តាយ​ដែល​ពពោះ គួរ​តែ​ទទួល​ទាន​ផ្លែ​បឺរ ៣-៤ ផ្លែ​ក្នុង​មួយ​សប្តាហ៍៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក