ចង់​អាយុ​វែង ​ជៀស​ឆ្ងាយ​ពី​ជំងឺ អ្នក​មិន​គួរ​បដិសេធ​អាហារ​មាន​ជាតិ​ចត់​ទាំង ៤ នេះ​ទេ

ជា​ការ​ពិត​ប្រសិន​ប្រព័ន្ធ​រំលាយ​អាហារ​របស់​មនុស្ស​យើង​ដំណើរការ​ល្អ នោះ​វា​នឹង​ជួយ​ដល់​ផ្នែក​ជា​ច្រើន​ក្នុង​រាងកាយ ដែល​នាំ​ឲ្យ​រាងកាយ​មាន​សុខភាព​ល្អ ជៀសឆ្ងាយ​ពី​ជំងឺ​នានា នាំ​ឲ្យ​មាន​អាយុវែង។ ខាង​ក្រោម​ Knongsrok បង្ហាញ​អាហារ​ដែល​មាន​ជាតិ​ចត់​ចំនួន ៤ ដែល​វា​អាច​ជួយ​បាន​ច្រើន​ដល់​ប្រព័ន្ធ​រំលាយ​អាហារ៖

៤) ផ្លែ​ប្ល៊ូបឺរី

Nam Viet Quat La Qua Gi Co Tac Dung Gi Mua O Dau Thumb 1516384984

ប្លឺបឺរី និង​ក្រេនបឺរី ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ហើយ​បើ​ទោះ​បី​រសជាតិ​វា​រាង​ចត់​បន្តិច​មែន តែ​វា​ល្អ​ខ្លាំង​ណាស់​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ក្រពះ ពោល​វា​ជួយ​ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ។ ល្អ​បំផុត​ប្រសិន​ជា​អ្នក​អាច​ទទួល​ទាន​វា​ដោយ​មិន​លាយ​ស្ករ។

៣) តែ​បៃតង

4

ជា​ធម្មតា​តែ​បៃតង​រាង​មាន​ជាតិ​ចត់​បន្តិច ហើយ​ក៏​រាង​ល្វីង​បន្តិច​ដែរ តែ​បើ​និយាយ​ពី​ផល​ល្អ​សម្រាប់​សុខភាព​គឺ​មាន​ច្រើន ដោយ​វា​ជួយ​ទាំង​ខួរក្បាល ពោះវៀន និង​ពង្រឹង​ឲ្យ​អារម្មណ៍​យើង​ល្អ​ប្រសើរ​ឡើង។

២) កាហ្វេ

2

ស្រដៀង​ទៅ​នឹង​តែ​បៃតង​ដែរ កាហ្វេ​វា​មាន​ប្រយោជន៍​ចំពោះ​បេះដូង ហើយ​ផ្តល់​ថាមពល​ដល់​រាងកាយ។ បន្ថែម​ពី​នេះ​វា​ក៏​ជួយ​ដុត​ជាតិ​ខ្លាញ់ ធ្វើ​ឲ្យ​សរសៃឈាម​បេះដូង​ដំណើរការ​ល្អ​ថែម​ទៀត។

១) តែ Chrysanthemum

3

ប្រសិន​បើ​អ្នក​មិន​ចេះ​កាហ្វេ អាច​ប្តូរ​មក​ទទួល​ទាន​ប្រភេទ​តែ Chrysanthemum នេះ​បាន។ វា​មិន​ត្រឹម​តែ​ផ្តល់​ថាមពល បន្ធូរ​សម្ពាធ​អារម្មណ៍​ប៉ុណ្ណោះ​ទេ ទៀត​សោត​វា​ក៏​អាច​កម្ចាត់​ជាតិ​ពុល​មួយ​ចំនួន​ផង​ដែរ។

យ៉ាង​ណា​សម្រាប់​ប្រភេទ​អាហារ​ទាំង ៤ ខាង​លើ យើង​សូម​ណែនាំ​សម្រាប់​អ្នក​មាន​ជំងឺ​ក្រួស​ក្នុង​តម្រង​នោម​មិន​ឲ្យ​ទទួល​ទាន​ច្រើន​ពេក​នោះ​ទេ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក