មិនចាំបាច់ពឹងផ្អែកនរណា មិនចាំបាច់តែអាចបង្កើតក្តីសុខដោយមានវត្តមានរបស់គេ តែនារីគ្នាយើងក៏អាចរស់នៅភាពជាខ្លួនឯងយ៉ាងសប្បាយរីករាយ ប្រសិនជាប្រកាន់ខ្ជាប់នៅរបស់ ៤ នេះជាប់ខ្លួន៖
៤) មានជំនឿលើខ្លួនឯង
ការរស់នៅស្រ្តីត្រូវតែមានជំនឿលើខ្លួនឯង ហើយបើទោះបីនៅថ្ងៃណាមួយយើងត្រូវបាត់បង់របស់ដែលសំខាន់បំផុត របស់ដែលយើងត្រូវការបំផុត ក៏យើងមិនត្រូវបាត់បង់ជំនឿជាក់បន្តដំណើរទៅមុខទៀតដេរ។
ភាពជឿជាក់លើខ្លួនឯងនេះហើយ ជាស្ពានត្រួសត្រាយឲ្យយើងឆ្ពោះទៅរកការសម្រេចបំណងប្រាថ្នា និងជោគជ័យពិតក្នុងជីវិត។ មួយទៀតត្រូវសួរខ្លួនឯងជារៀងរាល់ថ្ងៃថា បើខ្លួនឯងមិនទាន់ចេះជឿជាក់លើខ្លួនឯងផង តើរំពឹងឲ្យនរណាមកជឿជាក់លើអ្នកនោះ?
៣) ស្រលាញ់ខ្លួនឯង
មិនចាំបាច់រំពឹងក្តីស្រលាញ់ពីនរណា ហើយត្រូវគិតថារឿងនោះវាកើតឡើងក្រោយទេ តែដំបូងឡើយអ្នកត្រូវរៀនស្រលាញ់ខ្លួនឯង ចេះមើលថែខ្លួនឯងជាមុនសិន។
មនុស្សស្រីលុះត្រាតែយល់ពីរបៀបឲ្យតម្លៃខ្លួនឯង ស្រលាញ់ខ្លួនឯងជាខ្លួនឯង នោះទើបគេផ្សេងមកឲ្យតម្លៃយើង។ ស្រ្តីដែលមានក្តីសុខបំផុតមិនមែនជាស្រ្តីដែលស្អាតដាច់គេនោះទេ តែជាស្រ្តីដែលកំពុងស្រលាញ់ខ្លួនឯង ដឹងពីរបៀបមើលថែខ្លួនឯង ដែលនេះនាំឲ្យអ្នកអាចរស់នៅដោយភាពសុខស្រួល។
២) មិនឈប់រៀន មិនឈប់រក
មនុស្សស្រី គួរតែប្រើប្រាស់ខួរក្បាល ចំណេះដឹងរបស់ខ្លួនឯងទៅបង្កើតប្រាក់ចំណូលដោយខ្លួនឯង ដោយមិនចាំបាច់រំពឹងទ្រព្យនរណា។ ស្រី្តដែលឈ្លាសវៃពិតប្រាកដ បើទោះបីមានប៉ុណ្ណាហើយក៏ដោយ ក៏នាងចេះដាក់ខ្លួនរៀនក្រេបយកចំណេះដឹងថ្មីជាបន្តបន្ទាប់។ នាងគិតថា មានតែចំណេះនិងជំនាញដែលអាចមានផ្ទាល់ខ្លួននេះទេ ទើបអាចធ្វើឲ្យខ្លួនឯងកក់ក្តៅចិត្តរៀងរហូតទៅ។
១) ជ្រើសរើសយកជីវិតសមល្មមមួយ
មិនលោភលន់ពេកទេ ការខិតខំដល់ព្រំដែនកំណត់មួយ នាងក៏គិតថាជីវិតប៉ុណ្ណឹងវាសមល្មមនឹងរស់នៅបានហើយ។ ក្តីសុខពិតរបស់ជីវិត គឺភាពស្កប់ស្កល់ ភាពដែលអាចប្រាប់ខ្លួនឯងថា ប៉ុណ្ណឹងគ្រប់គ្រាន់នឹងរស់នៅបានហើយ។ បើនាងអាចបង្កើតជីវិតឲ្យឈានដល់ចំណុចសមល្មមនោះបាន មានន័យថា ជីវិតនាងឈានដល់ចំណុចរីករាយបំផុត ហើយមួយជីវិតនេះក៏មានន័យសមល្មមហើយដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក