Mendes រត់ការ​ចង់​យក Ronaldo ទៅ Man City ហើយ​ដោះដូរ​កីឡាករ​ម្នាក់​ជា​ថ្នូរ​ត្រលប់​មក Juve

ទី​ភ្នាក់ងារ​រត់ការ​លោក Jorge Mendes ហាក់​កំពុង​សកម្ម​ខ្លាំង​នៅ​រយៈ​ពេល​ចុង​ក្រោយ​នៃ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ ដោយ​លឺ​ថា លោក​មិន​ទាន់​រក​បាន​ក្លឹប​សមរម្យ​ណា​មួយ ដែល​ព្រម​ទទួល​យក Cristiano Ronaldo នោះ​ទេ ទាំង​ដែល​កីឡាករ​ហាក់​មាន​ចិត្ត​ចង់​ចែក​ផ្លូវ​ឲ្យ​បាន​ឆាប់។

Cristiano Ronaldo Man Utd Man City Transfer News 1481412

កាលបរិច្ឆេទ​ទីផ្សារ​ដោះដូរ​សេសសល់​តែ​រយៈ​ពេល ៦ ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ខណៈ​ដែល​សុពលភាព​កុងត្រា​របស់ CR7 បើ​មិន​បន្ត​នៅ​ពេល​ខាង​មុខ នោះ​នឹង​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ​ ២០២២ ហើយ​ក្លាយ​ជា​កីឡាករ​ឥត​តម្លៃ​ខ្លួន។

បើ​តាម​សារព័ត៌មាន L'Equipe ចុះ​ផ្សាយ​ថា លោក Mendes បាន​ដាក់​សំណើ​ទៅ​កាន់ Man City ដោយ​ចង់​ដោះដូរ Bernardo Silva មក Juventus ហើយ​ជំនួស​ការ​ផ្ទេរ Ronaldo ទៅ​កាន់​ក្លឹប​អង់គ្លេស​វិញ តែ​ចម្លើយ​ចេញ​ពី​ភាគី City គឺ​ពួក​គេ​មិន​យល់​ព្រម​នោះ​ទេ។ ​ក្នុង​សំណើ​នោះ​ក្លឹប​សេះ​បង្កង់​កំណត់​តម្លៃ​ផ្ទេរ​របស់ Ronaldo គឺ​ប្រហែល ២៥ លាន​អឺរ៉ូ ដូច្នេះ​មាន​ន័យ​ថា ក្លឹប​ត្រូវ​ចាយ​តែ​ជាង ៣០-៤០ លាន​អឺរ៉ូ​ទៀត​ប៉ុណ្ណោះ ដើម្បី​ប៉ះប៉ូវ​លើ​ការ​នាំ​យក Silva។

Mendes1

Luxembourg V Portugal FIFA World Cup 2022 Qatar Qualifier

តាម​ពិត​បើ​យើង​ស៊ី​ជម្រៅ​ទៅ​បញ្ហា​នៅ​ពី​ក្រោយ​នោះ ទី ១) អាច​ថា City ចង់​បាន Harry Kane ដែល​ជា​គោលដៅ​អាទិភាព ទី ២) City មិន​ចង់​ចំណាយ​លើ​ថ្លៃ​ពលកម្ម​ក្រាស់ក្រែល ដូច​យើង​ដឹង​ស្រាប់​ហើយ​សព្វថ្ងៃ​នៅ Juventus ​មួយ​សប្តាហ៍​ក្លឹប​ចាយ​លើ​កីឡាករ​ព័រទុយហ្គាល់​ដល់​ទៅ ៥១០ ០០០ ផោន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក