Scott McTominay មិនបានបញ្ចូលក្នុងក្រុមជម្រើសជាតិស្កុតឡែនសម្រាប់ការប្រកួតជម្រុះ FIFA World Cup នាខែកញ្ញាខាងមុខនេះទេដោយសារបញ្ហារបួស ។
សមាគមកីឡាបាល់ទាត់ស្កុតឡេនបានបញ្ជាក់ថា ខ្សែបម្រើរបស់ក្រុមបិសាចក្រហម Manchester United រូបនេះនៅតែមានបញ្ហាដោយសារបញ្ហារបួសប៉ុន្មានថ្ងៃមុនអង្គុយកៅអីបម្រុងទល់នឹងក្រុម Southampton កាលពីថ្ងៃអាទិត្យ។
McTominay មិនបានលេងក្នុងឈុត១១នាក់ក្នុងការប្រកួតនោះបានទេ ដោយសារតែមានបញ្ហារបួស ហើយវាអាចទៅរួចដែរ ពេលដែលគាត់ចូលលេងធ្វើឱ្យរបួសកាន់តែធ្ងន់ធ្ងរទៅ ៗ ក្នុងកំឡុងពេលប្រកួតនោះ។មិនទាន់ត្រូវបានបញ្ជាក់ពីក្លឹបនៅឡើយទេ អំពីទំហំនៃការរងរបួសដែលត្រូវបានធ្វើឡើងដោយ McTominay ។
លោក Ole Gunnar Solskjaer អាចនឹងគ្មានខ្សែបម្រើសញ្ជាតិស្កុតឡេន នៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League លើកក្រោយទល់នឹងក្រុមចចកខ្មៅ Wolves មុនពេលសម្រាកឱ្យក្រុមជម្រើសជាតិលេងវិញម្ដង៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក