ក្តៅ! Ronaldo នឹង​ទៅ​លេង​ជាមួយ Messi នៅ PSG ប្រសិន​ក្លឹប Real ព្រម​ជួយ​រឿង​នេះ

ដំណឹង​ចុង​ក្រោយ​កាន់​តែ​ក្តៅ​គគុក ពាក់ព័ន្ធ​នឹង​ការ​ចាកចេញ​របស់​កីឡាករ​ព័រទុយហ្គាល់ Cristiano Ronaldo ដែល​លឺ​ថា​សាមី​ខ្លួន កំពុង​រំអុក​ចង់​ចែក​ផ្លូវ​ពី​ក្លឹប Juventus ឲ្យ​បាន​មុន​បិទ​ទីផ្សារ​ដោះដូរ​នា​ថ្ងៃ​ទី ៣១ ​សីហា។

1628711643_680374_1628711751_noticia_normal_recorte1

ភ្នាក់ងារ​រត់ការ​លោក Jorge Mendes កំពុង​មាន​សម្ពាធ ក្រោយ​មិន​ទាន់​រក​បាន​ក្លឹប​សម​ប្រកប​ណា​មួយ​ឲ្យ​តារា​ឆ្នើម​ពាក់​អាវ​លេខ ៧ ដ្បិត​អី​ចចាមអារ៉ាម​កន្លង​មក​លឺ​ថា មាន​តាំង​ពី Man City, Man Utd និង PSG ដែល​ចាប់​អារម្មណ៍​ចង់​បាន។

យ៉ាង​ណា​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ AS បាន​ឲ្យ​ដឹង​ថា Ronaldo អាច​នឹង​មាន​ឱកាស​ទៅ​សហការ​រួម​គ្នា​ជាមួយ​អតីត​គូ​ប្រជែង Leo Messi នៅ​ក្លឹប​សេដ្ឋី​បារាំង ប្រសិន​ណា​ក្លឹប​បារាំង Paris Saint-Germain អាច​លក់​ Kylian Mbappe ឲ្យ​ទៅ​ក្លឹប Real Madrid។

Df

Baru 30 Menit Jersey Psg Dengan Nama Lionel Messi Ludes Terjual UAz2Xa

ការ​ចុះ​ផ្សាយ​នេះ​កើត​ឡើង​ក្រោយ កីឡាករ​បារាំង​ Mbappe បដិសេធ​ការ​ផ្តល់​ជូន​កុងត្រា​ថ្មី​រយៈ​ពេល ៥ ឆ្នាំ​ពី​ក្លឹប PSG ដូច្នេះ​ក្លឹប​ច្បាស់​ណាស់​នឹង​លក់​គេ​ចេញ​មុន​បិទ​ទីផ្សារ​ដោះដូរ ព្រោះ​អី​មិន​ចង់​រក្សា​ទុក ដោយ​មិន​ទទួល​បាន​តម្លៃ​ខ្លួន​ឡើយ។ សរុប​មក​គឺ ទាមទារ​ឲ្យ​ក្លឹប Real Madrid ជា​អ្នក​ជួយ​លើ​រឿង​នេះ លុះ​ត្រា​តែ​ពួក​គេ​ហ៊ាន​ឲ្យ​តម្លៃ​រាង​កល់​បន្តិច ដើម្បី​ទាក់​ចិត្ត PSG ឲ្យ​ព្រម​វ៉ៃ​ចេញ​កីឡាករ​វ័យ ២២ ឆ្នាំ នោះ​ការ​ចាប់​ដៃ​ជា​ធ្លុង​មួយ​រវាង Ronaldo&Messi ច្បាស់​ណាស់​ប្រាកដ​ជា​អាច​កើត​ឡើង។

Mbappe

រំឭក​ដែរ​ថា Mbappe ត្រូវ​ចាកចេញ​ជា​ចាំ​បាច់ ប្រសិន PSG ពិត​ចង់​បាន Ronaldo ព្រោះ​តម្លៃ​ពលកម្ម​ដែល​ក្លឹប​ចំណាយ​ពេល​នេះ គឺ​កៀក​បន្ទាត់​ក្រហម​ហើយ។ Mbappe ស៊ី​ថ្លៃ​ជាង ៣៦០ ០០០ អឺរ៉ូ/សប្តាហ៍ ដែល​ទំហំ​នេះ​អាច​ប៉ះប៉ូវ​ផ្តល់​មក​ឲ្យ Ronaldo វិញ​បាន ប្រសិន​ការ​ចរចា​អាច​សម្រេច​ដូច​ការ​គ្រោង​ទុក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក