អស់​កង្វល់​ទៀត​ហើយ! ជាមួយការឈឺចាប់សន្លាក់​ រូបមន្ត​សាមញ្ញ​នេះ ជួយអ្នក​ឱ្យ​ជាបានដូច​ធម្មតា!

ខ្ញុំធ្លាប់​មាន​ជម្ងឺ​រលាក​សន្លាក់ ហើយ​វានៅ​តែបន្ត​ការ​ឈឺចាប់​សន្លាក់​នេះ ពីមួយ​ពេល​ទៅមួយ​ពេល​មិន​ព្រម​ជា​សោះ ធ្វើឱ្យ​ខ្ញុំងើប​ពីលើ​គ្រែ​មិនរួច ចង់​ក្រោក​ឈរ​ដើរទៅ​ណា​មក​ណាក៏​ពិបាក ព្រោះវា​ឈឺចាប់​ខ្លាំង​ពេក។

ប៉ន្តែ​មាន​ស្ត្រីម្នាក់ គាត់​បាន​ធ្វើការ​ព្យា​បាល​ជម្ងឺនេះ​ឱ្យ​ជា​សះស្បើយ​ដោយ​មិនគួរ​ឱ្យជឿ ជាមួយ​រូបមន្ត​ដ៏សាមញ្ញ តែមាន​ប្រសិទ្ធ​ភាព​ខ្ពស់​បំផុត​មិនគួរឱ្យជឿ។

គ្រឿងផ្សំ៖

– ត្រប់វែង ១ ផ្លែ

– ទឹក ១ លីត្រ

ការណែនាំ៖

លាងសម្អាត​ផ្លែត្រប់​ឱ្យបាន​ស្អាត​ល្អ ហើយ​កាត់​វាជា​កង់ៗ​បន្ទះ​ស្ដើង​ល្មម បន្ទាប់មក ដាក់វា​ចូលទៅ​ក្នុង​ទឹក ១ លីត្រ​ដាំឱ្យពុះ។ មួយ​សន្ទុះ​ក្រោយ​មក ដាក់​វាចុះ ទុកឱ្យ​ត្រជាក់។

ទឹកល្បាយនេះ ប្រហែល​ជានៅ​សល់​បរិមាណ ៧៦០ មីលីលីត្រ ពេល​ច្រោះ​សម្អាត​រួច ហើយ​ត្រូវ​រក្សាវា​ទុកនៅ​ក្នុង​ទូរទឹកកក។

ការប្រើប្រាស់៖

យកទឹកល្បាយរាវនេះ ២៥០ មីលីលីត្រ លាយ​ជាមួយ​ប្រេង​អូលីវ ៥០ មីលីលិត្រ និងរក្សា​វាទុក​នៅក្នុង​ទូរទឹកកក។ ពេល​ប្រើប្រាស់ អ្នកត្រូវ​ផឹកទឹក​ល្បាយ​រាវនេះ ២៥០ មីលីលិត្រ នៅពេល​ព្រឹក​ព្រលឹម ហើយ​ធ្វើចលនា​លំហាត់​ប្រាណ នៅត្រង់​តំបន់​ដែល​មាន​បញ្ហានេះ។

ពេល​អាហារ​ថ្ងៃត្រង់ កុំភ្លេច​ផឹកវាម្ដង​ទៀត​ចំណុះ ២៥០ មីលីលិត្រ​ដដែល បន្ទាប់ពី​អនុវត្ត​និតិវិធី​នេះបាន ១០ ថ្ងៃ ជាមួយ​រូបមន្ត​ធម្មជាតិ​នេះ អ្នកនឹង​មាន​អារម្មណ៍​ថា បានធូរ​ស្រាល​ខ្លះ តែមិន​ទាំង​ស្រុង​នោះទេ ដូច្នេះ អ្នក​ត្រូវ​ខំប្រឹង​ព្យាយាម​ទទួល​ទានវា​បន្ត​ទៀត រហូត​ជម្ងឺ​សន្លាក់​នេះ ជាសះ​ស្បើយ​បាន​ទាំង​ស្រុង៕

 

23052017 1

 

ផ្តល់សិទ្ធដោយ៖ Khmerline