បាល់​ទាត់​អាស៊ាន៖ អ្នកចាត់​ការ​ទូទៅ​ជម្រើស​ជាតិថៃ​ថ្មី អ្នក​ស្រី Nualphan Lamsam ដាក់​គោលដៅឈ្នះពា AFF Suzuki Cup 2021

អ្នកចាត់ការទូទៅក្រុមជម្រើសជាតិថៃដែលទើបនឹងបានតែងតាំងថ្មីគឺលោកស្រី នូឡាផាន ឡាំសាម (Nualphan Lamsam )បានកំណត់យកការ​ឈ្នះពានរង្វាន់ AFF Suzuki Cup ជាគោលដៅភ្លាមៗរបស់ក្រុមជម្រើស​ជាតិ ។

1629771406_1

សម្ដីរបស់​លោក​ស្រីត្រូវបានកាសែតបាងកកប៉ុស្តិ៍ដកស្រង់ពី​សន្និសីទកាសែតតែងតាំងថា៖ "អ្នកគាំទ្រថៃចង់ឃើញក្រុមជម្រើសជាតិឈ្នះការប្រកួតនេះ ហើយយើងគឺជាប្រជាជាតិដែលឈ្នះច្រើនជាងគេ។ យើងគ្មានជំរើសអ្វីក្រៅពីឈ្នះពានវិញទេ” ។

ថៃឈ្នះពាននេះ ៥ ដង សិង្ហបុរី ៤ ដងវៀតណាម ២ ដង និងម៉ាឡេស៊ីម្តង។

InntX9BgCxEUYpQ7JUY1

នូឡាផាន ឡាំសាម (Nualphan Lamsam ) ឬលោកជំទាវប៉ាង អាយុ ៥៥ ឆ្នាំត្រូវបាននាងត្រូវបានគេស្គាល់ច្បាស់​បំផុតក្នុង​សង្គម​បាល់​ទាត់​ថៃ​ និង​អាស៊ាន ហើយ​កាសទតាំងគាត់​ក៏មិនចម្លែកចំពោះកីឡាបាល់ទាត់ថៃ​។

Nualphan Lamsam In Good Mood

ក្រៅពីធ្លាប់ដឹកនាំក្រុមជម្រើសជាតិនារីថៃឱ្យឈ្នះសំបុត្រជិញយន្តហោះទៅ​ប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ពីរដង (ក្នុងឆ្នាំ ២០១៥ និង ២០១៩) នាលោក​ស្រីក៏ជាប្រធានក្លឹប Port FC របស់លីគកំពូលថៃផង​ដែរ។

C1_2169843

លោកជំទាវប៉ាងបាននិយាយថានាងគាំទ្រផែនការរបស់អាជ្ញាធរកីឡាថៃ ក្នុងការនាំយកព្រឹត្តិការណ៍ AFF Suzuki Cup លើកក្រោយមកប្រទេសនេះ។

“ ខ្ញុំតែម្នាក់ឯងមិនអាចធ្វើការផ្លាស់ប្តូរបានទេ។ ក្រុមជម្រើសជាតិជាកម្មសិទ្ធិរបស់មនុស្សគ្រប់គ្នា ដូច្នេះ ខ្ញុំចង់ឲ្យគ្រប់ភាគីដែលពាក់ព័ន្ធរួមមាន FAT រដ្ឋាភិបាល វិស័យឯកជន និងអ្នកគាំទ្ររួបរួមគ្នាដើម្បីជួយឱ្យកីឡាបាល់ទាត់ថៃងើបឡើងជាថ្មី ដោយចាប់ផ្តើមក្លាយជាក្រុមកំពូលអាស៊ាន បន្ទាប់មកប្រកួតប្រជែងនៅកម្រិតអាស៊ីនិងពិភពលោក” ៕

QoMSIDncmrKZHsCDFKAn

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: