មនុស្សជាច្រើននាសម័យបច្ចុប្បន្ន ប្រើប្រាស់ទូរស័ព្ទទំនើបសឹងតែគ្រប់គ្នា អ្នកខ្លះបានចំណាយពេលលើទូរស័ព្ទសឹងតែគ្មានពេលទំនេរ ជាពិសេសពួកគេរវល់តែចុចទូរស័ព្ទ បាត់បង់នូវទំនាក់ទំនងផ្ទាល់ជាមួយមនុស្សជុំវិញខ្លួន។ តាមរយៈការស្រាវជ្រាវមួយបានបង្ហាញថា ការចំណាយពេលច្រើនពេកលើទូរស័ព្ទ អាចមានផលប៉ះពាល់ផ្សេងៗដល់សុខភាព និងប៉ះពាល់ផ្លូវចិត្ត ហើយវាអាចធ្វើឱ្យអ្នកញៀននឹងទូរស័ព្ទចំ ណាយពេលឥតប្រយោជន៏ទៀតផង។ ដូច្នេះ ថ្ងៃនេះយើងមានអត្ថបទមួយបង្ហាញពីវិធីក្នុងការជួយកាត់បន្ថយការលេងទូរស័ព្ទច្រើន ៖
១. ការដាក់កាលវិភាគ
ជំហានដំបូងសម្រាប់ការកាត់បន្ថយការលេងទូរស័ព្ទ អ្នកគួរតែដាក់ពេលវេលារច្បាស់លាស់សម្រាប់ការឆែកទូរស័ព្ទរបស់អ្នក។ មានន័យថា អ្នកគួរតែកំណត់ម៉ោងត្រឹមត្រូវថា អ្នកចំណាយពេលប៉ុន្មានសម្រាប់ការលេងទូរស័ព្ទ ហើយវាចំបាច់ដែរឬទេ។ អ្នកត្រូវដាក់ពេលវេលាសមរម្យមួយសម្រាប់ការលេងទូរស័ព្ទ ប៉ុន្តែកុំចំណាយពេលយូរពេក។
២. បិទការជូនដំណឹងតាមដែលអាចធ្វើបាន
វិធីសាមញ្ញមិនគួរឱ្យជឿដើម្បីកាត់បន្ថយការរំខាន គឺត្រូវបិទការជូនដំណឹង (Notification) សម្រាប់កម្មវិធីជាច្រើនតាមដែលអ្នកអាច។ ដូចជាកម្មវិធីប្រព័ន្ធសង្គម មួយចំនួនមានដូចជា Facebook, Instargram, និង line ជាដើម និងទុកតែកម្មវិធីមួយណាដែលអាចភ្ជាប់ទំនាទំនង និងការសិក្សា ឬការងាររបស់អ្នកប៉ុណ្ណោះ។
៣. យកកម្មវិធីរំខានចេញពីអេក្រង់ទូរស័ព្ទរបស់អ្នក
អ្នកគួរតែកំណត់ និងជ្រើសរើសតែកម្មវិធីណាដែលមានអត្ថប្រយោជន៏ដល់ការសិក្សា និងការងាររបស់អ្នក។ កម្មវិធីមួយចំនួនពិតជាបង្កការរំខានខ្លាំងដល់អ្នក ដូចជាកម្មវិធីទាក់ទងទៅនឹងសង្គម គឺជាកម្មវិធី Facebook Twitter និង Youtube ជាដើម។ កាត់បន្ថយការចាប់អារម្មណ៏លើបណ្តាយសង្គម វាជារឿងល្អសម្រាប់អ្នក។
៤. ទុកវាឱ្យឆ្ងាយពីគ្រែគេងរបស់អ្នក
កុំទុកទូរស័ព្ទរបស់អ្នកជារឿងចុងក្រោយដែលអ្នកឃើញនៅពេលយប់ និងរឿងដំបូងដែលអ្នកឆែកនៅពេលព្រឹក។ អ្នកគ្រាន់តែការដាក់សំឡេលេងម៉ោងរ៉ោទិ៍ ឬសាកថ្មជាធម្មតា ហើយដាក់ឱ្យឆ្ងាយពីកន្លែងអ្នកសម្រាក។ អ្នកគួរតែកែទម្លាប់នៅការទុកទូរស័ព្ទក្បែរខ្លួននៅពេលអ្នកសម្រាក ព្រោះវាជារឿងមិនល្អសម្រាប់សុខភាព ក៏ជាទម្លាប់មិនល្អផងដែរ៕
អត្ថបទ ៖ Vorleak / Knongsrok