នៅរយៈពេល ៧ ថ្ងៃចុងក្រោយនៃខែសីហា សម្រាប់អ្នកកើតឆ្នាំទាំង ៣ នឹងទទួលបានសំណាង បានលាភ ដែលអាចជួយឲ្យពួកគេឆ្លងផុតអស់បញ្ហាលុយកាក់ ហើយមានស្ថានភាពល្អប្រសើរត្រលប់មកវិញ៖
អ្នកកើតឆ្នាំច (ឆ្កែ)
ជាមនុស្សដែលមានចរិតស្មោះត្រង់ តែងតែឧស្សាហ៍ព្យាយាមស្វែងរកឱកាសក្លាយជាអ្នកមានជានិច្ច។ រយៈពេលកន្លងមកនេះ ពួកគេបានប្រឈមបញ្ហាលំបាកច្រើនហើយ តែមិនអីទេ ១ សប្តាហ៍ចុងក្រោយនៃខែសីហា នឹងអាចផ្លាស់ប្តូរជីវិតអ្នកឲ្យល្អប្រសើរឡើងវិញបាន។
ប្រៀបដូចត្រូវរង្វាន់ធ្លាក់ពីលើមេឃ អ្នកកើតឆ្នាំច នឹងមានការផ្លាស់ប្តូរវិជ្ជមានឈានទៅចំណុចខ្ពស់មួយយ៉ាងឆាប់រហ័ស ជាពិសេសគឺផ្នែកទ្រព្យ ដែលមកផ្ទួនៗដូចគេប្រោស នាំឲ្យមានលុយធ្លាក់ចូលហោប៉ៅច្រើន ដែលអ្នកលែងខ្វល់ខ្វាយរឿងលុយកាក់តទៅទៀតហើយ។
អ្នកកើតឆ្នាំម្សាញ់ (ពស់)
មនុស្សដែលកើតឆ្នាំពស់ រមែងជាមនុស្សពោរពេញដោយទេពកោសល្យ និងឈ្លាសវៃ ហើយតែងតែព្យាយាមរកវិធីបំពេញចន្លោះជីវិតរបស់ពួកគេ។ មនុស្សនេះមិនងាយចុះចាញ់នឹងវាសនានោះទេ ទោះជួបរឿងលំបាកច្រើនប៉ុណ្ណា ក៏ពួកគេមិនរុញរានឹងបន្តដំណើរការទៅមុខនោះដែរ។
ដោយឡែកនៅសប្តាហ៍ចុងក្រោយនៃខែសីហា អ្នកកើតឆ្នាំពស់ នឹងមានគេតាមថែរក្សា ដូចទេវតាផ្នែកទ្រព្យមកតាមក្បែរ ដង្ហែទ្រព្យយកមកឲ្យពួកគេ ដែលមានលទ្ធភាពអាចប្តូរផ្ទះ ប្តូរឡានថ្មីទៀតផង។
អ្នកកើតឆ្នាំថោះ (ទន្សាយ)
អ្នកកើតឆ្នាំថោះ ជាមនុស្សចូលចិត្តជួយយកអាសាអ្នកដទៃ ហេតុនេះហើយពួកគេរមែងជួបសំណាងច្រើនជាងគ្រោះ។ នៅក្នុងខែសីហានេះ តាមពិតទៅអ្នកកើតឆ្នាំថោះ មានការផ្លាស់ប្តូរវិជ្ជមានគួរឲ្យកត់សម្គាល់ច្រើនហើយ តែនៅចុងខែគឺកាន់តែឡើងខ្ពស់ត្រដែតថែមទៀត។
ពួកគេបើកាន់ជំនួញក្នុងដៃ នឹងទទួលបានលាភធំ ហើយបើកំពុងបម្រើអាជីពការងារណាមួយ នឹងមានថ្នាក់លើចាប់អារម្មណ៍ពីសមត្ថភាព ហើយគិតគូរផ្តល់ប្រយោជន៍បន្ថែមឲ្យ។ និយាយពីរឿងរ៉ាវស្នេហា អាចជាដល់វេលាជួបគូពិតក្នុងជីវិតទៀតផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក