ចំណាយពេលតែ ១០ នាទីជារៀងរាល់ថ្ងៃ មុនពេលចូលដំណេក នោះអ្នកនឹងអាចទទួលបានការគេងលក់ដ៏ស្កប់ស្កល់ ដែលវាក៏ជាកត្តាផ្លាស់ប្តូរភាពវិជ្ជមានជាច្រើនដល់សុខភាពរាងកាយរបស់អ្នកផងដែរ៖
របៀបម៉ាស្សាទី ១
ដូចបង្ហាញក្នុងរូប តាមរយៈចង្អូរជុំវិញសាច់ដុំកនៅខាងក្រោយ អ្នកគ្រាន់តែប្រើមេដៃទាំងសងខាង មកសង្កត់ហើយញីចុះឡើងជាចលនារង្វង់ទៅលើចុះក្រោម រយៈពេល ៤ ទៅ ៥ នាទី ហើយដកដង្ហើមវែងៗនៅពេលទទួលបានការម៉ាស្សា នោះធានាត្រឹមមួយសន្ទុះអ្នកនឹងមានអារម្មណ៍ងងុយ ហើយអាចគេងលក់ស្រួលដោយផាសុកភាព។
របៀបម៉ាស្សាទី ២
ប្រើមេដៃរបស់ អ្នកដដែលមកសង្កត់ត្រង់ផ្នែកកំភួនជើង (ដូចបង្ហាញក្នុងរូប) ហើយញីសង្កត់ចុះឡើងប្រហែល ៣ ទៅ ៥ នាទីមុនចូលគេង។ សកម្មភាពនេះ ជាក្បួនបុរាណដែលគេជឿថា អាចជួយឲ្យចរន្តឈាមរត់ស្រួល និងល្អសម្រាប់សុខភាពតម្រងនោម ហើយក៏ជាចំណែកជួយឲ្យអ្នកគេងលក់បានស្កប់ស្កល់ផងដែរ។
របៀបម៉ាស្សាទី ៣
មានជីពចរមួយស្ថិតនៅចន្លោះម្រាមជើងទី ១ និងទី ២ ប្រហែល ៣-៤ សង់ទីម៉ែត្រ បើនិយាយពីជើងមនុស្សធំ។ អ្នកអាចប្រើមេដៃ មកសង្កត់នៅលើចន្លោះឆ្អឹងនៃជើង ដែលវាត្រូវបានគេសម្គាល់ថា ជីពចរ ជួយជំរុញឲ្យចរន្តឈាមដល់ស្រួល ហើយជួយលាតសន្ធឹងសាច់ដុំទាំងមូលឲ្យយើងអាចគេងលក់ស្រួល៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក