Gary Neville ប្រាប់​ឲ្យ Man Utd ​លក់ ៣ រូប​នេះ​ចេញ​ទៅ ហើយ​ប្រមូល​លុយ​យក Kane វិញ

លោក Gary Neville អតីត​ជើង​ចាស់​នៅ​បិសាច​ក្រហម បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ក្លឹប​បិសាច​ក្រហម Manchester United គួរ​តែ​ចុះ​ហត្ថលេខា​យក Harry Kane មុន​បិទ​ទីផ្សារ​ដោះដូរ​នៅ​ថ្ងៃ​ទី ៣១ ​សីហា​ខាង​មុខ​នេះ ហើយ​ក្លឹប​គួរ​ណា​ត្រូវ​លក់​កីឡាករ​មួយ​ចំនួន​ចេញ​វិញ ដែល​ពួក​គេ​សុទ្ធ​មិន​ចាំ​បាច់។

Gary Neville Tells Manchester United To Sign Harry Kane 801c

PRI_196003165

ដូច​យើង​បាន​ដឹង​ហើយ Kane អាច​មាន​តម្លៃ ១៥០ លាន​ផោន ដែល​បច្ចុប្បន្ន Man City ក៏​កំពុង​ចរចា​បន្ត​ទៀត​ដែរ តែ​វា​ស៊ីសង​លើ​ការ​ហ៊ាន​ចំណាយ ព្រោះ​អី​ក្រុម​មេឃ​ខៀវ​ព្រម​ឲ្យ​តែ ១២០ លាន​ផោន ដូច្នេះ​បើ​ United មាន​លុយ​ធំ​ចាយ​ពេញ​ថ្លៃ​ដែល​លោក Daniel Levy ចង់​បាន នោះ​ប្រហែល​ជា​មាន​ភាគរយ​ខ្ពស់។

ប្រាប់​សារព័ត៌មាន Sky Sports លោក Neville និយាយ​ថា៖ "ខ្ញុំ​ពិត​ជា​មិន​យល់​ថា​ហេតុអ្វី Man Utd មិន​បោះ​ជំហាន​បន្ថែម​ទៀត​ទៅ​ក្នុង​ទីផ្សារ​ដោះដូរ ដោយ Sancho រឿង​លុយ ៧០ លាន​ផោន​ដែល​ចាយ​នោះ​ជា​លុយ​ឆ្នាំ​ទៅ​ទេ ហើយ​ហេតុអ្វី​បាន​ជា​មិន​លៃលក​លក់​ចេញ Martial, James, Lingard ដើម្បី​ប្រមូល​លុយ​យក​អ្នក​ថ្មី​ដូច​ជា Harry Kane នៅ​សប្តាហ៍​នេះ​មក​វិញ"។

PRI_195846399

លោក​បន្ត​ថា៖ "ខ្ញុំ​គិត​ថា​បើ Harry Kane មក Mna Utd នោះ​ក្លឹប​ប្រាកដ​ជា​អាច​យក​បាន ៩០ ទៅ ៩៥ ពិន្ទុ តែ​បើ​អត់​គេ​ទេ គឺ​ដឹង​តែ​ក្លឹប​ធ្វើ​ដល់​ចំណុច​ហ្នឹង​មិន​បាន​ហើយ មួយ​ទៀត​មុន​និង​ក្រោយ​គង់​តែ​ត្រូវ​យក​អ្នក​ថ្មី​មក​ជំនួស Cavani ដែល​សេសសល់​កុងត្រា ១២ ខែ ហើយ Martial ក៏​គេ​លេង​មិន​បាន​ល្អ​ដែរ​ហ្នឹង"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក