[ផ្លូវការ] ខ្សែ​ប្រយុទ្ធ​ស្លាប​របស់ Liverpool ម្នាក់ សម្រេច​ផ្ទេរ​ទៅ​ក្លឹប​នៅ​លីគ​កំពូល​បារាំង

រយៈ​ពេល ១ សប្ដាហ៍​ចុង​ក្រោយ​នៃ​កាលបរិច្ឆេទ​បិទ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ សម្រាប់​ក្លឹប​អង់គ្លេស Liverpool នៅ​តែ​សកម្ម​ដដែល​លើ​ការ​ចរចា ជាក់ស្តែង​ថ្មីៗ​នេះ​ទើប​សម្រេច​បាន​ការ​វ៉ៃ​ចេញ​ខ្សែ​ប្រយុទ្ធ​ស្លាប Xherdan Shaqiri ឲ្យ​ទៅ​ក្លឹប Lyon ​នៅ​ឯ​លីគ​កំពូល​បារាំង Ligue 1។

Thumb_87691_default_news_size_5

B4c25e098c

បុរស​វ័យ ២៩ ឆ្នាំ អាច​លេង​បាន​ទាំង​តំណែង​បម្រើ និង​ប្រយុទ្ធ​ស្លាប ហើយ​កាល​ពី​ឆ្នាំ ២០១៨ ត្រូវ​បាន​ក្លឹប Liverpool ទិញ​ចេញ​ពី Stoke City ជាមួយ​តម្លៃ ១៤,៧ លាន​អឺរ៉ូ រី​ឯ​ការ​ផ្ទេរ​មក Lyon សារ​នេះ គឺ​លក់​បាន​ត្រឹម​តម្លៃ ៦ លាន​អឺរ៉ូ​ប៉ុណ្ណោះ។ កិច្ច​ព្រមព្រៀង​ជាមួយ​ក្លឹប​ Lyon សម្រាប់ Shaqiri បាន​ចុះ​ហត្ថលេខា​លើ​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣។

តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​របស់ Liverpool ចុះ​ផ្សាយ​ថា៖ "គ្រប់​គ្នា​នៅ Liverpool FC ក៏​ចង់​អរគុណ​ដល់ Xherdan ​សម្រាប់​ការ​លះបង់​របស់​គេ​នៅ​ ៣ រដូវ​កាល​មក​នេះ ហើយ​យើង​ក៏​ជូនពរ​ឲ្យ​គេ​ជួប​រឿង​ល្អ​បំផុត​នៅ​ពេញ​មួយ​អាជីព"។

Xherdan Shaqiri Fc Liverpool 2020 1628578927 68597

គួរ​រំឭក​ថា កីឡាករ​ស្វីស​បង្ហាញ​ខ្លួន ៦៣ ប្រកួត​សរុប​ឲ្យ​ហង្ស​ក្រហម ដោយ​គេ​ក៏​ជា​ចំណែក​ជួយ​ក្រុម​ឈ្នះ​ពាន Premier League, Champions League, Club World Cup និង UEFA Super Cup ផង​ដែរ។ នេះ​ជា​កីឡាករ​ទី ២ ហើយ​ដែល​ផ្ទេរ​ចេញ​ពី Premier League ទៅ Lyon ដោយ​កន្លង​មក គឺ Emerson Palmieri ដែល Chelsea ផ្ទេរ​ឲ្យ​ខ្ចី​ជើង​ទៅ​ទី​នោះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក