Ferdinand ​ថា​ទោះ​រក​បាន​គ្រាប់​បាល់ តែ Lukaku នៅ​ខ្សោយ​ចំណុច​នេះ​លើ​ទីលាន

Rio Ferdinand បាន​បង្ហាញ​ការ​យល់​ឃើញ​ ក្រោយ​ពី​ប្រកួត​ដំបូង​របស់ Romelu Lukaku ទល់​នឹង​ក្លឹប Arsenal កន្លង​ទៅ ក៏​ដូច​ជា​ប្រកួត​បើក​ឆាក​ដែល​ខ្សែ​ប្រយុទ្ធ​បែលហ្សិក​អាច​រក​បាន​គ្រាប់​បាល់​ឲ្យ​ក្លឹប​ថ្មី​តោ​ខៀវ Chelsea។

Rio Ferdinand Net Worth

PRI_195877941

បញ្ជាក់​បន្តិច Chelsea ចរចា​សម្រេច​យក​បាន Lukaku មក​កាន់​ទឹកដី Stamford Bridge ​ក្រោយ​ចាយ​លុយ ៩៧,៥ លាន​ផោន ទៅ​ឲ្យ​អតីត​ក្លឹប​ចាស់ Inter Milan។ ការ​មក​ដល់​សារ​នេះ​បុរស​វ័យ ២៨ ​ឆ្នាំ បាន​ព្រមព្រៀង​សុពលភាព​កុងត្រា​ដល់​ឆ្នាំ ២០២៦។

ក្រឡេក​ទៅ Ferdinand បាន​ជជែក​លើ​កម្មវិធី Vibe with FIVE ដូច្នោះ​ថា៖ "ខ្ញុំ​នៅ​តែ​គិត​ថា Lukaku ពេល​ទប់​បាល់​លេង​ក្រៅ​ប្រអប់​គ្រោះថ្នាក់ គឺ​ធ្វើ​មិន​ទាន់​បាន​ល្អ​នោះ​ទេ [ជា​ចំណុច​ខ្សោយ​របស់​ Lukaku]"។

5568

លោក​បន្ត​ថា៖ "តែ​បើ​យើង​បញ្ជូន​បាល់​ទៅ​ឲ្យ​គេ​នៅ​ក្នុង​ប្រអប់ គឺ​ម្នាក់​នេះ​ច្បាស់​ណាស់ គេ​ធ្វើ​ឲ្យ​គ្រប់​គ្នា​វង្វេង ដូច​អ្វី​ដែល​គេ​ក្រឡុក​ខ្សែ​ការពារ​កណ្តាល​របស់ Arsenal អ៊ីចឹង ដែល​ពួក​គេ​មិន​ដឹង​ដោះស្រាយ​បែប​ណា​ចេញ​ឡើយ តួ​យ៉ាង​គឺ Mari ពិត​ជា​គួរ​ឲ្យ​អាម៉ាស់ ដែល​គេ​មិន​ដឹង​ធ្វើ​អី​ចេញ"។

"ការ​លេង​របស់ Lukaku បើ​មាន​អ្នក​បោះ​បាល់​មក​ឲ្យ​ត្រឹមត្រូវ នោះ​គេ​អាច​រក​គ្រាប់​បាល់​យ៉ាង​ហោច​ណាស់​ក៏ ៣ ទៅ ៤ គ្រាប់​ដែរ នេះ​កាន់​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​ហើយ ចង់​ឃើញ​គេ​លេង​ត​ទល់ Van Dijk ​កាន់​តែ​ខ្លាំង​ឡើង និយាយ​ទៅ ការ​ប៉ះ​កីឡាករ​ណា​ដែល​មាន​ភាព​ឈ្លាសវៃ​ក្នុង​ការ​ការពារ"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក