បន្ទាប់ពីការប្រកួតកីឡាអូឡាំពិកតូក្យូ២០២០ បានបញ្ចប់នៅថ្ងៃទី៨ ខែសីហាមក ការប្រកួតកីឡាប៉ារ៉ាឡាំពិកតូក្យូ២០២០ នឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែសីហា។
ពីប្រទេសកម្ពុជា លោក វ៉ាន វ៉ុន ជាកីឡាករប្រណាំងរទេះ នឹងចូលរួមការប្រកួតតូក្យូ២០២០នេះ។ គាត់ត្រូវបានហ្វឹកហាត់ជាច្រើនឆ្នាំក្រោមការគាំទ្រពីអង្គការ Hearts of Gold ជាអង្គកាក្រៅរដ្ឋាភិបាលរជប៉ុនមួយ ដែលបានចូលរួមជាយូរមកហើយក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតាមរយៈកីឡា និងការអប់រំនៅកម្ពុជា។
ខ្ញុំរីករាយដែលបានឃើញអត្តពលិកដែលមានទំនាក់ទំនងជាមួយជប៉ុន នឹងធ្វើជាតំណាងឱ្យប្រទេសកម្ពុជានៅក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិកទីក្រុងតូក្យូ២០២០។ ខ្ញុំសូមជូនពរឱ្យគាត់សម្រេចបានជោគជ័យ ហើយខ្ញុំក៏សង្ឃឹមថា គាត់នឹងផ្តល់ការលើកទឹកចិត្ត និងក្តីសង្ឃឹមដល់ប្រជាជនទាំងអស់នៅក្នុងប្រទេសជប៉ុន និងប្រទេសកម្ពុជា ក៏ដូចជាប្រជាជនទូទាំងពិភពលោកផងដែរ។
ដូចដែលលោក លោកស្រី បានដឹងហើយថា ការប្រកួតប៉ារ៉ាឡាំពិករដូវក្តៅ គឺជាការប្រកួតប្រជែងលំដាប់ថ្នាក់ពិភពលោករបស់អត្តពលិកជនពិការ។ វាត្រូវបានគេប្រារព្ធធ្វើរៀងរាល់៤ឆ្នាំម្តងនៅទីក្រុងដដែលដូចនឹងកីឡាអូឡាំពិក។
ខ្ញុំជឿជាក់ថា យើងមិនត្រឹមតែរំភើបចិត្តដោយការប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានរៀនសូត្រជាច្រើន ឧទាហរណ៍ដូចជា ភាពសម្បូរបែបនៃគុណតម្លៃនៅក្នុងសង្គមរបស់យើង និងសារៈសំខាន់នៃការបន្តការព្យាយាម។
សូមគាំទ្រអត្តពលិកប៉ារ៉ាឡាំពិកទាំងអស់គ្នា!
«Cheering message from Ambassador Mikami»
Following Tokyo 2020 Olympic Games which were concluded on 8 Aug, Tokyo 2020 Paralympic Games starts on 24 Aug.
From Cambodia, Mr. Van Vun, a wheelchair athlete, will compete in Tokyo 2020. He has been trained for many years under the support of Hearts of Gold, a Japanese NGO that has long been involved in development cooperation through sports and education in Cambodia.
I am glad to see an athlete with ties to Japan will be representing Cambodia at the Tokyo 2020 Paralympic Games. I wish him all the best and I hope he will give courage and hope to both people in Japan and Cambodia, and to people all over the world.
As you may know, the summer Paralympic Games is the world's premier competition for handicapped athletes. It is held every four years in the same city as Olympic Games.
I believe that we are not only inspired genuinely by the competitions but also learn a lot of things, for example, the diversity of values in our society and the importance of keeping trying. Let's support the Paralympic athletes together.