Luana Sandien តារាម៉ូដែល Playboy ដែលជាអ្នកគាំទ្រក្រុម Barcelona បានអះអាងថានាងបានដេញថ្លៃយកក្រដាសជូតទឹកភ្នែករបស់ Messi ចំនួន ៦០០.០០០ ដុល្លារ (៥០០.០០០ ផោន) សម្រាប់កន្សែងជូតទឹកភ្នែក Leo Messi បានយំអំឡុងសន្និសីទសារព័ត៌មានចុងក្រោយរបស់គាត់នៅទីក្រុងបាសេឡូណា។
ស្ដីរបស់ Sandien បានដកស្រង់សម្តីដោយកាសែត The Sun ថា៖“ ខ្ញុំដេញថ្លៃ ៦០០.០០០ ដុល្លារ [៤៣៨.០០០ ផោន] ដើម្បីយកកន្សែងដៃរបស់ Messi ទៅ"។
“ បន្ទាប់មក ការផ្សាយពាណិជ្ជកម្មនោះបានបាត់ឈឹង។ ខ្ញុំបានផ្តល់ឱ្យជាងពាក់កណ្តាលនៃចំនួនដែលបានផ្សាយនោះ ដោយជឿជាក់ថាខ្ញុំនឹងឈ្នះ ប៉ុន្តែការផ្សាយពាណិជ្ជកម្មលែងឃើញផ្សាយទៀតហើយ ក្រោយពេលខ្ញុំនិយាយដេញថ្លៃ"។
"ការផ្សាយពាណិជ្ជកម្មដេញថ្លៃកន្សែងជូតទឹកភ្នែកនេះបានបិទ ដោយមិនផ្តល់ព័ត៌មានបន្ថែមអំពីលទ្ធផលអ្នកឈ្នះ ដូច្នេះយើងមិនដឹងថាតើនរណាចាអ្នកទិញបាន ឬក៏អ្នកផ្សាយដេញថ្លៃនោះបោះបង់គំនិតនេះទៅវិញក៏មិនដឹងដែរ"។
Sandien បានបន្ថែមថា“ ខ្ញុំសង្ឃឹមថាខ្ញុំបានសំរេចហើយ” ។
Sandien ធ្លាប់បានថតរូបជាមួយឈុតខ្លីរបស់ Barcelona សម្រាប់ទស្សនាវដ្ដី Playboy ហើយទទយលជោគជ័យយ៉ាងខ្លាំង។ Sandien ក៏បានបញ្ជាក់ដែរថានាងមានគម្រោងថតស្រាត ដោយកាន់កន្សែងដៃជូតទឹកភ្នែកនេះជាមួយឈុតខ្លីរបស់ Barcelona ប្រសិនបើនាងត្រូវបានប្រកាសថាជាអ្នកឈ្នះការដេញថ្លៃ។ អ្នកឈ្នះជាផ្លូវការនៃការដេញថ្លៃនេះមិនទាន់ត្រូវបានប្រកាសនៅឡើយទេ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក